អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដឹកនាំកិច្ចប្រជុំពេញអង្គបូកសរុបរបាយការណ៍លទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គបូកសរុបរបាយការណ៍លទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារបន្ត។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៨ ខែតុលាឆ្នាំ២០២២នេះ៕

