**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការគ្រប់គ្រងវត្តមានជនបរទេស ដល់ម្ចាស់ក្រុមហ៊ុនកាស៊ីណួ រោងចក្រសហគ្រាស

ភ្នំពេញ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេសឲ្យមានប្រសិទ្ធិភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សារណៈនិងសុវត្ថិភាពសង្គមក៏ដូចជាសុវត្ថិភាពផ្ទាល់របស់ជនបរទេសគ្រប់រូបដែលស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានរៀបចំប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា ដល់តំណាងម្ចាស់ក្រុមហ៊ុនកាស៊ីណួចំនួន៣២ទីតាំង រោងចក្រសហគ្រាសចំនួន០៥ទីតាំងនិងតំណាងម្ចាស់សណ្ឋាគារចំនួន១៥ទីតាំង នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញ ពាក់ព័ន្ធ លោក អធិការ អធិការរង លោកនាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋ នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងថា៖ ថ្មីៗនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ បានចេញនូវបទបញ្ជាយ៉ាងក្តៅគគុក ស្តីពីការគ្រប់គ្រងជនបរទេស ជាអន្តោប្រវេសន៍ ដែលមកស្នាក់នៅប្រកបអាជីវកម្មផ្សេងៗទាំងស្របច្បាប់ទាំងមិនស្របច្បាប់ គិតឡើងទាំងការផ្តល់លិខិតឆ្លងដែន និងវីហ្សា កាងារ ។ថ្វីត្បិតតែខេត្តបន្ទាយមានជ័យយើងមិនទាន់មានដូចបណ្តាខេត្តផ្សេងៗ ទន្ទឹមនឹងនោះបញ្ហានេះគឺយើងត្រូវតែធ្វើការរឹតបន្តឹងនិងធ្វើការណែនាំបន្ថែម ដូច្នេះស្នងការដ្ឋានបានអញ្ជើញ លោក លោកស្រីដែលជាតំណាងម្ចាស់ម្ចាស់កាស៊ីណូ រោងចក្រសហគ្រាស និងម្ចាស់សណ្ឋាគារ ដើម្បីមករំលឹកបន្ថែម ជម្រុញកិច្ចការការងារប្រតិបត្តិការរបស់នគរបាលអន្តោប្រវេសន៍យើងឈានដល់ការគោរពច្បាប់ទាំងអស់ គ្នា ។

លោកឧត្តមសេនីយ៍ ស្នងការ បានបញ្ជាក់ថា៖ ការគោរពច្បាប់នេះ អាស្រ័យអនុវត្តទៅបានឲ្យមានភាពល្អប្រសើរ ត្រូវមានការសហការពីលោក លោកស្រី ជាម្ចាស់តំណាងឲ្យក្រុមហ៊ុនទាំងអស់ ដែលមាន ទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ធ្វើយ៉ាងមេចបំពេញទៅតាមទម្រង់នៃច្បាប់ ដែលមានសេចក្តីណែនាំ របស់ក្រសួងមហាផ្ទៃ និងប្រកាសរបស់អន្តរក្រសួង ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំដល់តំណាងឬម្ចាស់ក្រុមហ៊ុនទាំងអស់នោះ១/- ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ ត្រូវរាយការណ៍អំពីវត្តមានជនបរទេសដែលបានចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នៅក្នុងមូលដ្ឋាននោះ តាមគំរូរបាយការណ៍ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងវត្តមានជនបរទេស ដែលរៀបចំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនឲ្យលើសពីរយៈពេល២៤ម៉ោង ។ក្នុងករណីម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទជាជនបរទេស ត្រូវរាយការណ៍បន្ថែមអំពីវត្តមានរបស់ខ្លួនឯង និងសមាជិក ជាជនបរទេសក្នុងបន្ទុក ក្នុងរយៈពេលមិនលើសពីរយៈពេល២៤ម៉ោងដូចគ្នា ។២/- ខ្លឹមសារសេចក្តីរាយការណ៍ ត្រូវបញ្ជាក់ច្បាស់អំពីរយៈពេលស្នាក់នៅ និងឧប្បទ្ទវហេតុនានាលើជនបរទេស ដើម្បីកម្លាំងសមត្ថកិច្ចមានវិធានការសមស្របទាន់ពេលវេលា ។៣/-ចំពោះម្ចាស់ឬអ្នកកាន់កាប់លំនៅឋានណាមិនរាយការណ៍ពីវត្តមាននៃការស្នាក់នៅរបស់ជនបរទេសតាមការកំណត់នៃច្បាប់និងបទដ្ឋានគតិយុត្តនានា នឹងត្រូវផ្តន្ទាទោសតាមបទ ប្បញ្ញតិដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍និងច្បាប់ផ្សេងៗទៀតនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីទទួលបាននូវការផ្សព្វផ្សាយនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តមានជំនឿជឿជាក់ថា លោក លោកស្រី ជាតំណាងម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រសហគ្រសនិងសណ្ឋាគារ ចូលរួមសហការជាមួយនគរបាលអន្តោប្រវេសន៍ ដើម្បីធ្វើយ៉ាងណាយើងគ្រប់គ្រងជនបរទេសឲ្យបានច្បាស់លាស់និងទប់ស្កាត់ចំពោះជនបរទេសមកស្នាក់នៅដោយខុសច្បាប់ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យនេះ ៕

អត្ថបទដែលជាប់ទាក់ទង