**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ**លោក ត្រាំ៖ រុស្ស៊ីគួរតែយល់ព្រមធ្វើសន្តិភាពជាមួយអ៊ុយក្រែន**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ**គណៈកម្មការទី៨ នៃរដ្ឋសភា កោតសរសើរការអភិវឌ្ឍ និងវឌ្ឍនភាពវិស័យសុខាភិបាលក្នុងខេត្តស្វាយរៀង**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះចំនួន១០,៧៨០ដើមបន្ថែមទៀត ក្នុងខែមិថុនា**សម្ដេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី**អភិបាលខេត្តស្វាយរៀង សំណូមពរទូតកូរ៉េខាងត្បូង លើការពង្រឹងភាពជាដៃគូវិនិយោគមកពីកូរ៉េបន្ថែមទៀត នៅលើទឹកដីខេត្តស្វាយរៀង**ប្រធានរដ្ឋសភាស្តីទី អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពី ការងារត្រៀមរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិនានានៅក្នុងខែសីហាខាងមុខ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធនគរបាលវៃឆ្លាតក្នុងតំបន់មេគង្គ-ឡានឆាង នៅរាជធានីភ្នំពេញ**កម្ពុជា-សិង្ហបុរី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងវាយតម្លៃសមត្ថភាពកម្មករសំណង់នៅកម្ពុជា**កម្ពុជាបន្តប្តេជ្ញាលើកកម្ពស់សិទ្ធិ សុវត្ថិភាពកម្មករនិយោជិត ពង្រឹងភាពប្រកួតប្រជែង និងនិរន្តរភាពនៃវិស័យវាយនភណ្ឌ**ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង**លោក ម៉េង ស្រ៊ុន មេបញ្ជាការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦**សមាគមទីភ្នាក់ងារទេសចរណ៍មីយ៉ាន់ម៉ា តាំងចិត្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវិស័យឯកជនផ្នែកទេសចរណ៍កម្ពុជា ដើម្បីបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក**ចិនថាកិច្ចប្រឹងប្រែងពង្រឹងវិស័យយោធារបស់ខ្លួន គឺផ្តល់អត្ថប្រយោជន៍ ចំពោះសន្តិភាពពិភពលោក

ឯកឧត្តម ផាន អូន ចូលរួមកិច្ចប្រជុំ ប្រធានស្ថាប័នប្រកួតប្រជែង លើកទី៣

ភ្នំពេញ៖ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមកិច្ចប្រជុំ ប្រធានស្ថាប័នប្រកួតប្រជែងលើកទី៣ (3rd ASEAN Heads of Competition Agencies’ Meeting) ដែលបានប្រព្រឹត្តឡើងតាមរយៈប្រព័ន្ធបញ្ជូន​សំឡេង និងរូបភាព (MS Teams)។

កិច្ចប្រជុំនេះ​ត្រូវបានដឹកនាំដោយ លោកស្រី Nor Hashimah Taib តំណាងគណៈកម្មាធិការប្រកួតប្រជែងប៊្រុយណេដារូសាឡឹម និងក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំ AHCA។

នៅក្នុងកិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងលើកទី៣នេះ អង្គប្រជុំបានពិភាក្សាលើរបៀបចំនួន ៤រួមមាន៖
(១). កិច្ចពិភាក្សាអំពីផែនការការងារនៃការចរចារសម្រាប់​កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (Workplan for the ASEAN Framework Agreement on Competition Negotiations) ក្នុងគោលបំណងដើម្បី​បញ្ចប់​ការចរចានៅពាក់កណ្តាលឆ្នាំ ២០២៤ ។

កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែងគឺ ជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមសមិទ្ធិផលអាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverables–PEDs) ទាំង១៧ របស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ-ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា (ASEAN A.C.T.: Addressing Challenges Together)”។

គួរបញ្ជាក់ផងដែរថា ក្នងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) លើកទី៥៤ ក៏មានការដាក់សម្ពោធឱ្យចាប់ផ្តើមនូវការចរចាសម្រាប់កិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីការប្រកួតប្រជែង (AFAC – ASEAN Framework Agreement on Competition Negotiation) ដែលកិច្ចព្រមព្រៀង AFAC នេះ នឹងក្លាយជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ក្នុងការជួយសម្រួល​ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងការសម្របសម្រួល លើគោលនយោបាយនិងច្បាប់ស្តីពីការប្រកួតប្រជែង ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។

(២). កិច្ចពិភាក្សាលើការបញ្ចូលនូវសេចកី្តថ្លែងការណ៍រួមរបស់​ប្រធានស្ថាប័នប្រកួតប្រជែងស្តីពីការរក្សាគោលនយោបាយប្រកួតប្រជែងក្នុងបរិបទនៃការស្តារសេដ្ឋកិច្ច ទៅក្នុងសេក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១។

(៣). កិច្ចពិភាក្សាលើវឌ្ឍនភាពនៃសកម្មភាពដែលជាអាទិភាព (Key Deliverables) របស់ក្រុមជំនាញការប្រកួតប្រជែង (ASEAN Experts Group on Competition)។

(៤). ពិភាក្សាអំពីកាលបរិច្ឆេទនៃកិច្ចប្រជុំប្រធានស្ថាប័ន​ប្រកួតប្រជែង AANZFTA ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ 2023 ប្រទេសអូស្ត្រាលី ៕

អត្ថបទដែលជាប់ទាក់ទង