មន្ត្រីឧទ្យានុរក្ស រុះរើរោងប្រក់តង់កៅស៊ូចំនួន២រោង ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងរឹបអូសរណារយន្តចំនួន១គ្រឿង នៅតំបន់ភ្នំត្រពាំងប្រើស

ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃព្រៃឡង់ បែងចែកជា៤ក្រុម បានចុះល្បាតរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនរួមមាន៖ តំបន់ហុងចំតិត តំបន់អូរក្រាក់ អូរស្លែងពណ៌ អូរឆ្នូ ជាំសន្លប់ អូរឆ្នូក្រោម ស្ពាន និងភ្នំត្រពាំងប្រើស។
ជាលទ្ធផល មន្ត្រីឧទ្យានុរក្ស បានរុះរើរោងប្រក់តង់កៅស៊ូចំនួន២រោង ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ និងរឹបអូសបានរណារយន្តចំនួន១គ្រឿង នៅតំបន់ភ្នំត្រពាំងប្រើស ដែលជនសង្ស័យបន្សល់ទុក បន្ទាប់ពីរត់គេចខ្លួន៕

