នាយករដ្ឋមន្ត្រីកម្ពុជា៖ អាស៊ាន ជួបសោកនាថកម្មធំៗ ៣ ដែលកើតឡើង ក្នុងឆ្នាំ២០២២នេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា អាស៊ាន បានជួបសោកនាថកម្មធំៗចំនួន ៣ រួចមកហើយក្នុងឆ្នាំ២០២២នេះ ។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង ៦ពាន់នាក់
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សោកនាថកម្មធំទាំង៣ នោះរួមមាន៖ ១.រត់ជាន់គ្នា នៅឥណ្ឌូនេស៊ី, ២.ការបាញ់ប្រហារ សម្លាប់រង្គាលនៅថៃ និង៣.លិចទូកដរចម្លង សិស្សសាលា នៅស្រុកលើកដែក ប្រទេសកម្ពុជា ៕
