ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ចំនួន ៤ខ្នង ជូនប្រជាពលរដ្ឋខ្មែរឥស្លាមទីទាល់ក្រ

ភ្នំពេញ៖ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ បានដឹកនាំសហការី ចុះប្រគល់ផ្ទះមនុស្សធម៌ចំនួន ០៤ខ្នង ( ផ្ទះទី ៤.៥.៦.៧ ) ជូនប្រជាពលរដ្ឋខ្មែរឥស្លាមទីទាល់ក្រចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងខេត្តកំពង់ចាម ១ខ្នង និងខេត្តក្រចេះចំនួន ៣ខ្នង សរុបជាទឹកប្រាក់ចំនួន ៨,០០០ដុល្លារ សហរដ្ឋអាមេរិក ៕\

