ឯកឧត្តម ឡូយ សុផាត ផ្ញើលិខិតអបអរសាទរ គោរពជូនសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានភាពយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការបារាំង ក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្តឹងទណ្ឌិត សម រង្ស៉ី

ភ្នំពេញ៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ផ្ញើលិខិតអបអរសាទរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានភាពយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការប្រទេសបារាំងក្នុងសំណុំរឿងបរិហារកេរ្តិ៍ប្តឹងទណ្ឌិត សម រង្ស៉ី។
ការទទួលបានយុត្តិធម៌ និងភាពស្អាតស្អំនេះ គឺជាសក្ខីភាព និងជាមហាកិត្តិយសដ៏ធំធេងឧត្តុងឧត្តមបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាបិតាស្ថាបនិកសន្តិភាពរបស់ជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីមិខ្លាចនឿយហត់ ក្នុងបេសកកម្ម ពលិកម្មគ្រប់សព្វបែបយ៉ាង ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងប្រជាជនកម្ពុជាគ្រប់ៗរូបឱ្យទទួលបានមហាសន្តិភាព បង្រួបបង្រួមជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យភាព ស្ថេរភាព ព្រមទាំងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រហូតមានភាពល្បីរន្ទឺលើសកលលោក ៕

