រយៈពេល៥ឆ្នាំ ក្រសួងមហាផ្ទៃ ចុះឈ្មោះក្នុងបញ្ជីសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគិច ចំនួនជាង៨០០

ភ្នំពេញ៖ យោងតាមរបាយការណ៍ស្ដីពីសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល៥ឆ្នាំ (២០១៨- ២០២២) របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ចាប់ពីខែសីហា ២០១៨ ដល់ខែកក្កដា ២០២២ ក្រសួងមហាផ្ទៃ ចុះឈ្មោះក្នុងបញ្ជីនូវសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជនជាតិដើមភាគិច ចំនួន ៨៤៥។
របាយការណ៍បានឲ្យដឹងថា ការចុះបញ្ជីទាំង៨៤៥ ក្នុងនោះមានសមាគម ៤៦៦ អង្គការមិនមែនរដ្ឋាភិបាល ៣៥៥ សហគមន៍ជនជាតិដើមភាគិច ២៤ និងលុបឈ្មោះចេញពីបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១០៦ ដែលមាន សមាគម ៣០ អង្គការមិនមែនរដ្ឋាភិបាល ៧៦៕

