**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរណ៍ឆ្លងកាត់ឡើងវិញក្រោយបញ្ចប់ការងារជួសជុល

ភ្នំពេញ៖ ខ្លោងទ្វារអគារព្រះឥសូរដែលស្ថិតនៅជ្រុងឥសាននៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈពេល ដើម្បីធ្វើការងារជួសជុល។

លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកជំនាញបានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារនេះ តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះក្រុមការងារបានបញ្ជប់ការជួសជុល។

លោកបន្តថា ការជួសជុលចាប់ផ្តើមពីការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធកិច្ចការអភិរក្សកន្លងមក ធ្វើសម្រង់ប្លង់ ចុះបញ្ជើថ្ម ស្វែងរកថ្ម រៀបផ្គុំថ្មសាកល្បង វាស់ស្ទង់ សិក្សាវាយតម្លៃស្ថានភាពសំណង់ដែលរងការខូចខាត ធ្វើវិភាគ ហើយកំណត់នូវវិធីសាស្ត្រដើម្បីជួសជុល។ បន្ទាប់មក រៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គរ (ICC-Angkor)។ ក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត ហើយប្រឈមនឹងដួលរលំ។ ធ្វើកំណាយសិក្សាពិនិត្យស្ថានភាពគ្រឹះ ហើយជួសជុលពង្រឹងគ្រឹះនិងជើងតាង។

លោកបន្តទៀតថា អគារនេះមានសសរចំនួន២៤ ហើយស្រុតស្ទើរតែទាំងអស់ ចំណែករចនាសម្ព័ន្ធសំណង់ទ្រេតខ្លាំង ប្រឈមនឹងដួលរលំ។ កិច្ចការបន្ត គឺជួសជុលពង្រឹងគ្រឹះ និងជើងតាង (ដូរថ្មដែលពុកផុយ ជំនួសដោយថ្មបាយក្រៀមថ្មី ចំពោះថ្មដែលមានគុណភាពល្អរក្សាទុកដដែល) បន្ទាប់មករៀបផ្គុំសសរ ធ្នឹម និងដំបូល។

លោកបន្តទៀតថា ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរារំពឹងថា នឹងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមកអគារនេះត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។

លោកបានបញ្ជាក់បន្ថែមថា សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗនៅក្នុងប្រាសាទព្រះខ័ន មានច្រកចេញបើកចំហរគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន២៤ដើម។

សូមជម្រាបដែរថា រចនាសម្ព័ន្ធខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់និងធ្នឹមអំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរនៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរាបានសិក្សា និងធ្វើការទល់ទ្រ នូវរចនាសម្ព័ន្ធដែលប្រឈមនិងដួលរលំ៕

អត្ថបទដែលជាប់ទាក់ទង