**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សា និងសម្ធិផលនានា ជាអំណោយរបស់អង្គការ សាម៉ារីតាន់ភឺស នៅវិទ្យាល័យបុស្បូវ ស្រុកព្រះនេត្រព្រះ

ភ្នំពេញ៖ អគារសិក្សានិងសមិទ្ធផលនានា របស់អង្គការសាម៉ារីតាន់ភឺស នៅវិទ្យាល័យបុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដមសេរី ជំនះ រដ្ឋលេខាធិការតំណាង ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងកីឡា ដោយមានារចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកបេរី ជែកសិននាយកប្រចាំអង្គការ សាម៉ារីតាន់ភឺស លោកឧត្តមសេនីយ៍មេបញ្ជាការ មេបញ្ជាការរង លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ មន្ត្រីរាជការអាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ អាណាព្យាបាលនិងសិស្សានុសិស្ស។

ឯកឧត្ដម សេរី ជំនះរដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា និងកីឡា មានប្រសាសន៍ថា ផ្អែកតាមយុទ្ធសាស្ត្រនៃកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានពុះពារជម្នះនូវរាល់បញ្ហាប្រឈមធំៗជាច្រើន ទោះជាមានបញ្ហាប្រទេសជាតិជួបនូវការរងគ្រោះដោយជំងឺកូវីដ-១៩ ដែលបង្កនូវការរាំងស្ទះមានដូចជាបិទសាលារៀន បិទចរាចរណ៍ទូទាំងប្រទេស ហើយក៏ជាបញ្ហាដែលរាជរដ្ឋាភិបាលពិបាកនៅក្នុងការសម្រេចចិត្តបិទផ្លូវជាដើម។ ការអប់រំគឺជាកិច្ចដំណើរការអភិវឌ្ឍន៍ការសិក្សា ឬការបណ្តុះបណ្តាលកាយសម្បទានិងសតិបញ្ញា និងសីលធម៌ តាមរយៈគ្រប់សកម្មភាពអប់រំធ្វើឲ្យសិស្សទទួលបាននូវចំណេះដឹង ជំនាញសមត្ថភាពនិងមានតម្លៃនឹងក្លាយជាបុគ្គលល្អដែលមានប្រ យោជន៍ សម្រាប់ខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិព្រម។ ជាមួយនឹងការធានាឲ្យមានការអប់រំគុណភាពប្រកបដោយសមធម៌បរិយាប័ន្ននិងការលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ពិតជាមានសារសំខាន់ណាស់កុមារគ្រប់រូបត្រូវទទួលនូវសេវាអប់រំតាមរយៈរូបភាពដែលបានចូលរៀននៅបឋមសិក្សា មធ្យមសិក្សា មានគឺមានឱកាសបន្តការសិក្សាទៅមុខ ព្រមទាំងបានផ្តល់នូវជម្រើស ផ្សេងៗទៀតច្រើន និងយុវជនដែលពុំទាន់មានលទ្ធភាពទទួលបាននូវសេវាអប់រំក្នុងនិងក្រៅប្រព័ន្ធ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ការសិក្សាអប់រំរបស់សិស្សានុសិស្សជារឿងសំខាន់តែអ្វីដែលសំខាន់ជាងនេះទៀតគឺ អគារសិក្សាដែលជាកន្លែងសម្រាប់ផ្ដល់ នូវការអប់រំរបស់លោកគ្រូ អ្នកគ្រូ ទៅដល់សិស្សានុសិស្ស ។មួយវិញទៀតការសាងសង់អគារសិក្សាគឺជាការឆ្លើយតបទៅនឹងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡា ទី០១/-សមធម៌នៃការចូលរៀន ទី០២/-គុណភាពនិងប្រសិទ្ធភាពនៃការអប់រំ ទី០៣/-ការកសាងសមត្ថភាពនិងការអភិវឌ្ឍស្ថាប័នដូច្នេះការផ្គត់ផ្គង់អគារសិក្សា បានជួយដល់ការប្រមូលកុមារទាំងអស់ដោយមិនមានការប្រកាន់វណ្ណៈការរើសអើងពណ៌សម្បុរនិន្នាការនយោបាយ កុមារពីគ្រួសារក្រីក្រ ពិសេសកុមារី កុមារាដែលងាយរងគ្រោះពីការរំលោភបំពានលើរាងកាយការប្រើនូវអំពើហិង្សានិងការជួញដូរមនុស្សជាដើម។

លោក បេរី ជេកសិន នាយកប្រចាំអង្គការសាម៉ារីតាន់ លើកឡើងថា បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំយុវជននិងកីឡាក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងអង្គការជាតិនិងអន្តរជាតិជាពិសេសក្នុងនាមអង្គការសាម៉ារីតាន់ ដែលបានខិតខំប្រឹងប្រែងរកនូវការគាំទ្រពីសប្បុរសជនក្នុងនិងក្រៅប្រទេសរួមជាមួយនឹងដៃ នៅក្នុងការជួយអភិវឌ្ឍដល់វិស័យអប់រំជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ។ជាការពិតណាស់សមិទ្ធផលទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្តស្មារតីព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មផុលផុសនិងប្រកបដោយការទទួលខុសត្រូវដើម្បីសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង