អភិបាលរាជធានីភ្នំពេញ ទទួលជួបសម្ដែងការគួរសមជាមួយអភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពបង្កើតចំណងសម្ព័ន្ធមិត្តភាព

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្ដម អាន់ឌ្រីយ៉ាស វីរ៉ាស (H.E Andreas VYRAS) អភិបាលក្រុងឡាណាកា នៃសាធារណរដ្ឋសុីប ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពបង្កើតចំណងសម្ព័ន្ធមិត្តភាពរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងឡាណាកា។

