ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ចុះលើកផ្ទះមួយខ្នងជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត នៅស្រុកឆែប ខេត្តព្រះវិហារ

ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំក្រុមការងារ ស.អ.ក ខេត្ត និងស្រុក រួមជាមួយអជ្ញារធរមូលដ្ឋាន ចុះជួយលើកផ្ទះ ១ខ្នង ទំហំ ៥មx៦ម ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រខ្វះខាតគ្មានផ្ទះរស់នៅ ចំនួនមួយគ្រួសារ ឈ្មោះ យង់ ស៊ីផន ភេទស្រី អាយុ៦៥ឆ្នាំ នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ផ្ទះដែលបានលើកជូននេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
ក្នុងឱកាសនេះ ឯកឧត្តម ប្រធាន បានឧបត្ថម្ភសម្ភារ:មួយចំនួនដែលជាអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនដល់គ្រួសារ អតីតយុទ្ធជន ខាងលើរួមមាន ៖ អង្ករ មី ត្រីខនិងប៊ីចេង ៕

