**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកវាលវែង ចំនួន២រូប ព្រមទាំងដាក់ចេញ «យុទ្ធសាស្ត្របៃតង» ប្រែក្លាយស្រុកនេះជាគោលដៅអភិវឌ្ឍន៍**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវ បន្តបម្រើប្រជាពលរដ្ឋដោយបេះដូងផ្សារភ្ជាប់ជាមួយសុខទុក្ខពលរដ្ឋ ឱ្យបានជាប់ជាប្រចាំ**រយៈពេលជាង៥ខែ ក្នុងឆ្នាំ២០២៦ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង-ស្ថាប័នថ្នាក់ជាតិ បង្ហាញឱ្យឃើញថាមន្រ្តីរាជការដែលមកបំពេញការងារមានចំនួន៩៥%**គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តបាត់ដំបង បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់**ខែឧសភា អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ទទួលបណ្ដឹងជាង ៩០ ដោះស្រាយបានជាង ៧០បណ្ដឹង!**អភិបាលខេត្តកណ្ដាល អំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំងឺគ្រុនឈាម**រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូចង់ដឹងឱ្យប្រាកដថា តើប្រធានាធិបតី ដូណាល់ ត្រាំ ពិតជាបានផ្លាស់ប្តូរជំហរចំពោះសង្គ្រាមនៅអ៊ុយក្រែនមែនឬយ៉ាងណា**សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណៈសង្គ្រោះ**អភិបាលខេត្តកណ្ដាល ផ្ដាំផ្ញើសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ត្រូវក្ដាប់ឱ្យបានពីបញ្ហាចុះបញ្ជីដីធ្លី និងទំនាស់ដីធ្លីក្នុងមូលដ្ឋានរៀងៗខ្លួន ដើម្បីកាត់បន្ថយកង្វល់របស់ប្រជាពលរដ្ឋ**អភិបាលរាជធានីភ្នំពេញ ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​**ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាក្រសួងទី១១ បានបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់**សម្ដេចធិបតី ណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បោសសម្អាតបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាន**ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅចិន សបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាកររបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប**ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦**កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព**ឧបនាយករដ្ឋមន្ត្រី ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

ថវិកា ៤៣៨,៧១២.៥០០រៀល បើកជូនមន្ត្រីនគរបាលចូលនិវត្តន៍ មន្ត្រីលាឈប់ពីក្របខ័ណ្ឌ និងគ្រួសារមន្ត្រីមរណភាព

ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីបើកប្រាក់ឧបត្ថម្ភគោលនយោបាយជូនដំណើរមន្ត្រីនគរបាលចូលនិវត្ត មន្ត្រីនគរបាលលាឈប់ពីក្របខ័ណ្ឌ និង គ្រួសារមន្ត្រីនគរបាលមរណភាព សរុបចំនួន៤៩នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលការងារសេនាធិការ លោកវរសេនីយ៍ ឯក យី ប៊ុនរឿង ស្នងការរង ជំនួយការ ផែនការងារធនធានមនុស្ស និងលោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យ បុគ្គលិក ។

លោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យ បុគ្គលិក បានឲ្យដឹងថា៖ ថវិកាដែលការិយាល័យបុគ្គលិក ទទួលបានពីការិយាល័យ គោលនយោបាយសោធននិវត្តន៍ នៃនាយកដ្ឋាន បុគ្គលិក អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៤៣៨,៧២១,៥០០រៀល ( បួនរយសាមសិបប្រាំបីលាន ប្រាំពីររយដប់ពីរពាន់ ប្រាំរយរៀលគត់ ) ដើម្បីយកមកបើកជូនមន្ត្រីនគរបាលចូលនិវត្តន៍ចំនួន៤៤នាក់ ថវិកាសរុបចំនួន៣៥៩,៦២០,០០០ រៀល(បីរយហាសិបប្រាំបួនលាន ប្រាំមួយរយម្ភៃពាន់រៀលគត់) , មន្ត្រីនគរបាលលាឈប់ពីក្របខ័ណ្ឌ០១នាក់ ថវិកាសរុបចំនួន ១១,៩៧៥,០០០រៀល(ដប់លាន ប្រាំបួនរយចិតសិបប្រាំពាន់រៀលគត់) និង មន្ត្រីមរណភាពចំនួន០៤នាក់ ថវិកាបូជាសព ឬបញ្ចុះសព សរុបចំនួន ២៤,៧២៧,៥០០ រៀល (ម្ភៃបួនលាន ប្រាំពីររយម្ភៃប្រាំពីរពាន់ ប្រាំរយរៀលគត់) និងថវិកាមួយលើកដំបូង ទឹកប្រាក់សរុបចំនួន ៤២,៣៩០,០០០រៀល( សែសិបពីរលាន បីរយកៅសិបពាន់រៀលគត់) ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងនូវការពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលតែងតែយកចិត្តទុកដាក់គឺតគូរពីសុខទុក្ខ មន្ត្រីនគរបាលជាតិ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ ដើម្បីរំលឹកពីគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិ ការរពារសុខសន្តិភាព និងថែរក្សាការរពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ គ្រាកន្លងមក រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែគិតគូរ យកចិត្តទុកចំពោះ លោកពូ បងៗ ត្រូវបានផុតអាណត្តិការងារ ចូលនិវត្តន៍និងទទួលមរណភាព ។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រាក់ឧបត្ថម្ភគោលនយោ បាយជូនដំណើរនិវត្តន៍ជន ក៏ដូចជាឧបត្ថម្ភថវិកាបូជាឬបញ្ចុះសពមន្ត្រីនគរបាលមរណភាព។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តាំផ្ញើដល់អ៊ុំ បងៗ ដែលចូលនិវត្តន៍ និងក្រុម គ្រួសារសព ក្រោយពីទទួលបានថវិកានេះហើយ ត្រូវយកទៅចំណាយឲ្យចំគោលដៅ ដូចជាធ្វើទុនរកស៊ី ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងជីវភាពគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង