សម្ដេចតេជោ ស្នើតែងតែងឯកឧត្ដម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាថ្ងៃទី១១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្វាយសំណើទៅព្រះមហាក្សត្រ សុំតែងតាំងឯកឧត្ដម វេង សាខុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទេ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ។
សម្ដេចបញ្ជាក់ថា ការបញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែធ្វើមិនបានដូចអ្វីដែល សម្តេចចង់បានតែប៉ុណ្ណោះ ។

