ឧត្តមសេនីយ៍ឯក សុខ វាសនា ចុះចែកអំណោយសប្បុរសធម៌ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្ទឺ២ ជូនពលរដ្ឋក្រីក្រ ២០០គ្រួសារ ក្នុងស្រុកបាណន់

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្ទឺ២ និងលោកជំទាវ ព្រមទាំងសហការី នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចុះចែកអំណោយសប្បុរសធម៌របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្ទឺ២ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០០ គ្រួសារ ក្នុងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងនោះអំណោយសប្បុរសធម៌ រួមមាន អង្ករចំនួន ៥តោន ទឹកស៊ីអ៊ីវ ២០០យួរ ទឹកត្រី ២០០យួរ មី ២០០កេស ត្រីខ ២០០យួរ ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ មកពីភូមិទាំង៧ នៃឃុំកន្ទឺ២
ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មី ១កេស ត្រីខ ១យួរ និងថ្នាំពេទ្យ១កញ្ចប់ស្មើនឹង៥០គ្រាប់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកន្ទឺ២ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខ របស់ ឯកឧត្តម សន្តិបណ្ឌិត ប្រធាន និង ឯកឧត្តម នាយឧត្តមសេនីយ៍ អនុប្រធានទី១ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ជូនប្រជាពលរដ្ឋក្រីក្រទាំង ២០០គ្រួសារ ផងដែរ ៕

