នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាំយកអាវរងារ ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់បណ្តាអង្គភាពឈរជេីងនៅតាមព្រំដែន ទិសយោធភូមិភាគពិសេស

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនដល់បណ្តាអង្គភាពឈរជេីងនៅតាមព្រំដែន ទិស យោធភូមិភាគពិសេស នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការការដ្ឋានយោធភូមិភាគពិសេស។

