ឯកឧត្ដម ប៉ាវ ហមផាន បានអញ្ជើញកាត់វិញ្ញាសារប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង, ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានមណ្ឌលប្រលង និងឯកឧត្ដម អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ នាថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញកាត់វិញ្ញាសារប្រឡងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ ដើម្បីចូលបម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក ដែលមានបេក្ខជនប្រលងចំនួន១,២២៧នាក់ ជ្រើសរើសយកចំនួន១៧៦នាក់។

សម្រាប់ការប្រលងយកទៅបម្រើការងារ នៅមណ្ឌលអប់រំកែប្រែទី១ មានបេក្ខជន ចំនួន៣៨៨នាក់ ស្រី១២៨នាក់ ជ្រើសរើសយកចំនួន៣០នាក់ ស្រី៥នាក់, មណ្ឌលយុវនីតិសម្បទា មានបេក្ខជន ចំនួន៧០២នាក់ ស្រី២៧៨នាក់ ជ្រើសរើសយក ចំនួន១១០នាក់ ស្រី១១នាក់, ពន្ធនាគាររាជធានីភ្នំពេញ មានបេក្ខជនចំនួន១៣៧នាក់ ស្រី២៥នាក់ ជ្រើសរើសយកចំនួន៣៦នាក់ ស្រី២នាក់។

រាល់ការប្រព្រឹត្តល្មើស នឹងបទប្បញ្ញត្តិបេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយសន្លឹកកិច្ចការរបស់បេក្ខជននោះ នឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យ ដែលត្រូវបានកំណត់ ដោយគណៈកម្មការកណ្ដាលរៀបចំការប្រឡង៕

