**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែមីនា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា គឺ “ល្អណាស់”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**អភិបាលខេត្តកណ្ដាល ក្រើនរំលឹកប្រជាពលរដ្ឋ សិស្សានុសិស្សត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ក្នុងរដូវក្ដៅនេះ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បញ្ចប់វគ្គហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនវគ្គទី១ ដល់កងទ័ពជើងចំនួន២៣៤នាក់

ភ្នំពេញ៖ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានរៀបចំបិទវគ្គលើជំនាញបោសសម្អាតមីនមនុស្សធម៌, ផ្ទេរប្រគល់មធ្យោបាយសម្ភារៈបោសសម្អាតមីន​ និងជំនាញបើកបររថយន្តធុនធ្ងន់ ដល់កងអនុសេនាតូចបោសសម្អាតមីនចំនួន៩កង សរុបចំនួន២៣៤នាក់ ចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងថា វគ្គហ្វឹកហ្វឺនបោសសម្អាតមីនមនុស្សធម៌ ដែលឈានដល់វគ្គបញ្ចប់ជាស្ថាពរនាពេលនេះ បានចាប់ផ្តើមឡើង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់កងអនុសេនាតូចបោសសម្អាតមីនចំនួន៩កង សរុបចំនួន២៣៤នាក់ មកពីអង្គភាពចំណុះបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រួមមាន បញ្ជាការដ្ឋានវិស្វកម្ម បញ្ជាការដ្ឋានរថក្រោះ បញ្ជាការដ្ឋានកាំភ្លើងធំ បញ្ជាការដ្ឋានទ័ពពិសេស កងពលតូចអន្តរាគមន៍លេខ៧០ កងពលតូចអន្តាគមន៍លេខ១៤ កងពលតូចអន្តរាគមន៍លេខ១ យោធភាគទី៣ និងទី៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ថ្លែងទៀតថា រយៈពេលនៃវគ្គហ្វឹកហ្វឺនលើជំនាញនេះ​គឺមានរយៈជាង២ខែ ទៅលើជំនាញហ្វឹកហ្វឺនបច្ចេកទេសបើកបរ, បច្ចេកទេសបោសសម្អាតមីន, ជំនាញកំទេចគ្រឿងផ្ទុះ, បណ្តុះបណ្តាលនាយទាហានជាមេបញ្ជាការកងអនុសេនាតូចបោសសម្អាតមីន, ការប្រើប្រាស់ប្រព័ន្ធGPS, សិក្សាស្រាវជ្រាចំការមីន និងបច្ចេកទេសសង្គ្រោះបឋមក្នុងចំការមីន។

ឯកឧត្តម សែម សុវណ្ណនី ឱ្យដឹងថា ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺន មជ្ឈមណ្ឌលជាតិ ក៏បានបំពាក់សម្ភារៈ បោសសម្អាតមីនចំនួន៩មុខបន្ថែមទៀត ពីលើចំនួនដែលបានអនុម័តពីសម្តេច ត្រឹម៦មុខ សរុបចំនួន១៥មុខ ដែលក្នុង១កង ទទួលបាន រថយន្តដឹកជញ្ជូនធុនធំ១គ្រឿង, រថយន្តពេទ្យ១គ្រឿង មានបំពាក់ឧបករណ៍ឆក់បេះដូង ម៉ាស៊ីអ៊ុកស៊ីហ្សែន និងបរិក្ខារពេទ្យអម សរុបចំនួន៤២មុខ, ម៉ាស៊ីនរាវមីន១២គ្រឿង, សម្ភារៈបោសសម្អាតមីន១២សម្រាប់, ម៉ាស៊ីនចុចបំផ្ទុះ២គ្រឿង, ខ្សែនិងរ៉ូឡូ១ដុំ, ឧបករណ៍ធ្វើបទបង្ហាញ៤សម្រាប់, អាវការពារ១២សម្រាប់, GPS១គ្រឿង, ឯកសណ្ឋានប្រយុទ្ធ៥២សម្រាប់, ខ្សែប្រឺតែល២៦ខ្សែ, ខ្សែសាំងទារុង២៦ខ្សែ, មួកចំនួន២៦, ស្បែកជើង២៦គូរ, ឃីតនិងបរិក្ខារគ្រូពេទ្យ១សម្រាប់។

សម្តេចពិជ័យសេនា​ ទៀ បាញ់ បានថ្លែងថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយចាត់ទុកសកម្មភាពមីន ជាអាទិភាពមួយដ៏សំខាន់ក្នុងគោលដៅអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ។ ជាក់ស្តែងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន “២០១៨-២០២៥” បានឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាលត្រូវដោះស្រាយ ដើម្បីអភិវឌ្ឍនិងផ្តល់សុវត្ថិភាពដល់ប្រជាជនគ្រប់រូប។

សូមបញ្ជាក់ឱ្យដឹងដែរថា កងអនុសេនាតូចបោសសម្អាតមីនទាំង៩កង​ ដែលបានបញ្ចប់វគ្គហ្វឺកហ្វឺនបោសសម្អាតមីន នៅថ្ងៃនេះ នឹងចុះទៅធ្វើការបោសសម្អាតមីនជាក់ស្តែងនៅក្នុងភូមិសាស្ត្រ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”៕

អត្ថបទដែលជាប់ទាក់ទង