ឯកឧត្ដម សុខ សូកេន ទទួលជួបអគ្គនាយកកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍ និងជាឧត្តមមន្ត្រីទទួលបន្ទុកមេគង្គ របស់សាធារណរដ្ឋកូរ៉េ
ភ្នំពេញ៖ ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងជាឧត្តមមន្ត្រីស្ដីទីកម្ពុជាទទួលបន្ទុក កិច្ចសហប្រតិបត្តិការមេគង្គ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានទទួលជួបលោកជំទាវ CHUNG Eui-hae អគ្គនាយកកិច្ចការអាស៊ាន និងអាស៊ីអាគ្នេយ៍ និងជាឧត្តមមន្ត្រីទទួលបន្ទុកមេគង្គរបស់សាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបភាគីទាំងពីរបាន ពិនិត្យលើវឌ្ឍនភាពនៃកិច្ចប្រជុំខែសីហាកន្លងមកនេះ និងពិភាក្សាទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ ៕