ឧត្តមសេនីយ៍ឯក សុន គឹមស៊ន អញ្ជើញធ្វើបទបង្ហាញ ពីអនុក្រឹត្យលេខ១៥៨ អនក្រ.បក ស្តីពីនិតិវិធី និងលក្ខខណ្ឌការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាល ការងាររដ្ឋបាលជំនាន់ទី៣
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន គឹមស៊ន អគ្គនាយករង និងជានាយក នាយកដ្ឋានបំពាក់សម្ភារៈសឹក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញអំពីអនុក្រឹត្យលេខ១៥៨អនក្រ.បក ស្តីពីនិតិវិធី និងលក្ខខណ្ឌការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ក្នុងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ ស្ថាប័នសាធារណៈ និងមន្រ្តី ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលជំនាន់ទី៣។