ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋរងការលំបាកដោយសារជំនន់ទឹកភ្លៀង១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន ១៣៣គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាល:ទេស: គ្រប់ពេលវេលាប្រុងជេីងការត្រៀមជួយប្រជាពលរដ្ឋទោះយ៉ាងការលំបាកនៃជំងឺកូវីដ-១៩ និងគ្រោះរាំងស្ងួត ជំនន់ទឹកភ្លៀងដែលតែងតែញាំញី ដោយបានត្រៀមនូវស្បៀង ថ្នាំពេទ្យ មធ្យោបាយគ្រប់បែបយ៉ាងសំដៅជួយសង្រ្គោះជិវិតមនុស្ស។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានថ្លែងបន្ថែមដោយបានណែនាំដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវថែរក្សាទឹកទុកប្រើប្រាស់ស្ដារវិស័យកសិកម្ម ស្រូវប្រាំង ចិញ្ចឹមសត្វ និងដាំបន្លែ ឧស្សាហកម្ម និងទេសចរណ៍ បង្កេីតការងារបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋនិងថែទាំអនាម័យសុខភាព បន្តចាក់វ៉ាក់សាំងCovid-19 ថែទាំព្រះសង្ឃតាមវត្តអារាមដែលគង់ចាំព្រះវស្សា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយបានសម្តែងនូវការចូលរួមសោកស្តាយចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដេីម្បីសម្រាលនូវការលំបាក:
១.ប្រជាពលរដ្ឋចំនួនសរុប១៣៣គ្រួសារនៅក្រុងប៉ោយប៉ែត ដោយក្នុង០១គ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម មី១កេស ត្រី ខ១យួរ ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ២យួរ មុង ១ សាប៊ូដុសខ្លួន ២ដុំ (ថ្នាំប៉ារ៉ា បេតាឌីន ០១កញ្ចប់) ថវិកា២មុឺនរៀល
២.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៣គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
៣. នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុមថវិកា៥០មុឺនរៀល
៤.លោកគ្រូ អ្នកគ្រូ ១៨នាក់ ម្នាក់ៗ សារ៉ុង១ ថវិកា២ម៉ឺនរៀលផងដែរ។
៥.កុមារតូចៗ ថវិកា ៨០មុឺនរៀល។
នៅល្ងាចនាថ្ងៃដដែលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងក្រុមការងារបានបន្តដំណេីរទៅពិនិត្យស្ថានភាពទឹកនៅស្ទឹងអូរកៃដន ពិនិត្យគម្រោងការរៀបចំប្រឡាយរំដោះទឹកកាត់ពីព្រំប្រទល់ស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត និងបានឧបត្ថម្ភកងពល៥១៣នូវថវិកា៣លានរៀល មី២០០កេសផងដែរ៕

