**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)

បទអត្ថាធិប្បាយ៖ ការដឹងគុណគ្រូ គឺជាគំរូវីរភាពមួយសម្រាប់មនុស្សជាតិ

លោកស្រីបណ្ឌិត ជា វណ្ណី សាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យនានា នៃប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ តុលា ២០២២ ដែលជាថ្ងៃរម្លឹកទិវាគ្រូបង្រៀនថា ក្នុងនាមលោកស្រីគឺជាគ្រូបង្រៀនម្នាក់ លោកស្រីពិតជាសប្បាយរីករាយណាស់ ចំពោះការប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ដោយសារតែទិវានេះគឺជាការគោះជួង ឲ្យយុវជន សិស្សានុសិស្ស បានស្គាល់ពីគុណតម្លៃ និងគុណធម៌របស់ខ្លួន ចំពោះគ្រូបង្រៀន ខណៈដែលគ្រូបង្រៀនគឺជាធនធានមនុស្សដ៏សំខាន់ ក្នុងការបណ្តុះបណ្តាលបង្កើនធនធានមនុស្សកាន់តែច្រើន មិនថាសង្គមនៅកម្ពុជា និងបណ្តាប្រទេសនានា លើពិភពលោក ហើយបុគ្គលម្នាក់ៗមានចំណេះដឹងបានគឺអាស្រ័យលើគ្រូបង្រៀន។

សម្លេង៖ «គ្រូបង្រៀនគឺជាធនធានសំខាន់ណាស់ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា ដូច្នេះ ទិវាគ្រូបង្រៀននេះគឺជាទិវាមួយដ៏មានសារៈសំខាន់ ហើយសូមឲ្យយុវជន សិស្សានុសិស្ស បន្តការរៀបចំទិវាគ្រូបង្រៀន ដើម្បីដឹងគុណដល់គ្រូ ក៏ដូចជា សាស្ត្រាចារ្យដែលបង្ហាត់បង្រៀនយើងហ្នឹង ព្រោះថា គ្រូគឺជាមាតាបិតាទី២ ដែលជាសុភាសិតខ្មែរយើង បានន័យថា បន្ទាប់ពីមាតាបិតា ដែលគាត់ផ្តល់តម្លៃជីវិតរបស់យើងម្នាក់ៗ គឺជាគ្រូបង្រៀនហ្នឹងហើយ ដែលបង្រៀនឲ្យយើងចេះដឹង តាំងពីចំណេះដឹង ចំណេះធ្វើ ក្នុងការរស់នៅក្នុងសង្គម»

លោកស្រី បណ្ឌិត ជា វណ្ណី ដែលក៏ជាប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏សូមឲ្យយុវជន សិស្សានុសិស្ស តែងរម្លឹកដល់គុណគ្រូបង្រៀន ដែលមិនមែនមានត្រឹមថ្ងៃទិវាគ្រូបង្រៀន ៥ តុលា ប៉ុណ្ណោះទេ ពោលគឺជារៀងរាល់ថ្ងៃ ពេញមួយជីវិត ហើយសូមឲ្យយុវជនផ្តល់តម្លៃជូនគ្រូបង្រៀន ព្រោះគាត់គឺជាអ្នកបណ្តុះបណ្តាលឲ្យយើងមានចំណេះដឹង ជាពិសេស កុមារត្រូវចេះដឹងគុណគ្រូបង្រៀន តាំងពីថ្នាក់បឋម។ លោកស្រីបន្តថា កាលណាបើយុវជនចេះឲ្យតម្លៃដឹងគុណគ្រូ បានន័យថា គាត់គឺជាមនុស្សដែលមានគុណធម៌ក្នុងជីវិត គាត់នឹងមានតម្លៃផ្ទាល់ខ្លួនរបស់គាត់ ព្រោះយើងម្នាក់ៗសុទ្ធតែមានគ្រូ មិនថាគ្រូបង្ហាត់បង្រៀនចំណេះដឹង ឬ ចំណេះធ្វើអ្វីក៏ដោយ ដូច្នេះ នៅពេលដែលយើងមានវប្បធម៌ដឹងគុណគ្រូ នោះយុវជនយើងមានតម្លៃក្នុងជីវិត ធ្វើឲ្យជីវិតរុងរឿង ថ្កុំថ្កើង។
ជារួម លោកស្រីយល់ឃើញថា ការគោរពដឹងគុណនេះគឺជាគំរូវីរភាពមួយសម្រាប់មនុស្សជាតិយើងទាំងអស់គ្នា។

សម្លេង៖ «គ្រូគឺសុទ្ធតែមានតម្លៃ ផ្តល់នូវចំណេះដឹងដល់យើងទាំងអស់គ្នា ដូច្នេះ យើងជាយុវជន ត្រូវតែមានគុណធម៌ ចំពោះគ្រូៗ ត្រូវចេះគោរពដឹងគុណគ្រូរបស់យើង … គ្រូមួយថ្ងៃគឺគ្រូមួយជីវិត»

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជា  បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស  ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»  ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលកម្មវិធីនេះបានរៀបចំឡើង នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

អត្ថបទដែលជាប់ទាក់ទង