លោក ឡាយ វិសិដ្ឋ ចុះចែកអំណោយ ជូនពលរដ្ឋនៅភូមិឆ្លងកាត់ចំនួន ១២គ្រួសារ!

ពោធិសាត់៖ ប្រជាពលរដ្ឋចំនួន ១២ គ្រួសារស្ថិតនៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ត្រូវបានលោកលោកឡាយ វិសិដ្ឋ សមាជិកគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានសង្កាត់រលាប ក្រុងពោធិសាត់ចុះចែកអំណោយជូនគ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១២ គ្រួសារកាលពីរសៀលថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២កន្លងមកនេះ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ១២ គ្រួសារដែលត្រូវទទួលបានអំណោយពីលោកអភិបាលរងខេត្តនោះក្នុង ១ គ្រួសារៗទទួលបានអង្ករចំនួន ១០ គីឡូក្រាម និង មីចំនួន ១០ កញ្ចប់ផងដែរ។
លោកអភិបាលរងខេត្តក៍បានមានប្រសាសន៍សំណេះសំណាល និង សាកសួរសុខទុក្ខ ព្រមទាំង ការពាំនាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត និង ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លោកថាថ្នាក់ដឹកនាំកំពូលរបស់យើងជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សប្រជាជនកម្ពុជាលោកតែងតែនិករលឹក និង គិតគូរពីជីវិតភាពរស់នៅរបស់បងប្អូន កូនក្មួយ ចៅៗ ជានិច្ច គឺមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងអាហារនោះឡើយ៕

