ក្រុមការងារអាជ្ញាធរជាតិអប្សរា តាមដានជាប្រចាំនៅតាមទ្វារទឹកសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ របស់អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជាប់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ នៅតាមទ្វារទឹកសំខាន់ៗ ដើម្បីបញ្ចៀសទឹកមិនឱ្យជន់លិចតំបន់រមណីយដ្ឋានអង្គរ និងក្រុងសៀមរាប។
បើទោះបីបរិមាណទឹកមានច្រើនក៏ដោយ តែក្រុមការងារអាជ្ញាធរជាតិអប្សរា អាចបញ្ចៀសទឹកទៅតាមប្រព័ន្ធធារាសាស្រ្ដដែលមានភាពខ្វាត់ខ្វែង និងប្រសិទ្ធភាពខ្ពស់៕

