ឯកឧត្តម ណាប់ ប៊ុនហេង និងឯកឧត្តម ញ៉ែម សំអឿន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង និងស្រុកចំនួន៥

ភ្នំពេញ៖ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង និងស្រុកចំនួន៥ បានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ។
សូមបញ្ជាក់ថា តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីរាជការត្រូវបាន សម្រេចផ្ទេរភារកិច្ច៖
-លោក កង សារឿន ពីអភិបាលស្រុកអណ្តូងមាស
ទៅជាអភិបាលស្រុកបរកែវ
-លោក ហេង បុ៊ន្នី ពីអភិបាលស្រុកបរកែវ ទៅជាអភិបាល ស្រុកអូរយ៉ាដាវ
-លោក ធូ ឃឿ ពីអភិបាលស្រុកអូរជុំ ទៅជាអភិបាលក្រុងបានលុង
-លោក គៀង តុលា ជាអភិបាលស្រុកអូរជុំ
-លោក មាស សារ៉េត ជាអភិបាលស្រុកអណ្តូងមាស៕

