ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

ភ្នំពេញ៖ឯកឧត្ដម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគីរី នាព្រឹកថ្ងែចន្ទ ៨ កេីត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងែទី ៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ពី លោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្តស្តីទី លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការចំណុះឲ្យរដ្ឋបាលខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំងប្រាំ តាមប្រព័ន្ធវិដេអូ Zoom៕

