**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

វគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២ បានប្រារព្ធពិធីបើក ក្រោមអធិបតីភាពមេបញ្ជាការរង កងទ័ពជើងគោក

ភ្នំពេញ៖ អនុវត្តន៏តាមផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដាក់ចេញនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ របស់ខ្លួន ដោយនៅថ្ងៃទី៣ ខែតុលាឆ្នាំ២០២២នេះ បានដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកា តាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ប្រចាំឆ្នាំ២០២២ ជូនដល់យោធិនចំណុៈបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៏ឯក កែន តារា មេបញ្ជាការរង កងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោក រាជធានីភ្នំពេញ ។

របាយការណ៏បើកវគ្គដែលផ្តល់ដោយឧត្តមសេនីយ៏ទោ សុខ ភុនសំបូរ សេនាធិការរង នាយការិយាល័យហិរញ្ញវត្ថុកងទ័ពជើងគោកបានឲ្យដឹងថា៖ តាមសច្ចាប័នលេខ ០១០/២០២២ / ផ.ក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ របស់មេបញ្ជាការកងទ័ពជើងគោក ស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោកឆ្នាំ២០២២ ការិយាល័យហិរញ្ញវត្ថុ កងទ័ពជើងគោក បានដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក និងផ្សព្វផ្សាយការងារអនុវត្តន៍ថវិកាតាមកម្មវិធីជំនាន់ទី១ កងទ័ពជើងគោក ឆ្នាំ២០២២ ជូន នាយទាហាន នាយទាហានរង និង លទាហាន បញ្ជាការដ្ឋានកងទ័ពជើងគោក ។ ចំពោះវគ្គបំប៉នជំនាញហិរញ្ញវត្ថុកងទ័ពជើងគោក ឆ្នាំ២០២២នេះសិក្សារយៈពេល ៣១ថ្ងៃ ចាប់បើកពីថ្ងៃទី៣ ខែតុលា រហូតដល់ថ្ងៃទី៣ ខែវិច្ឆិការ ឆ្នាំ២០២២ ។ មានសមាសភាពកម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៥៥នាក់ សិក្ខាកាមចំនួន ៥០នាក់ គ្រូយោធាចារ្យចំនួន ៥នាក់។ មកពីបណ្តាកងឯកភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ។ សិក្សាខ្លឹមសារមេរៀន រួមមាន៖ អប់រំចិត្តសាស្ត្រ គ្រប់គ្រងបើកចែក និងគណនេយ្យ ។

អញ្ជើញមានប្រសាសន៍ ឯកឧត្តម កែន តារា បានចាត់ទុកថា ដំណើរការបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ កងទ័ពជើងគោក ពិតជាបានចូលរួមលើកកម្ពស់ និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ សំដៅបង្កគ្រប់លទ្ធភាពជូនគ្រប់កងឯកភាព ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក លើជំនាញហិរញ្ញវត្ថុ រួមចំណែកការលើកកម្ពស់ និងពង្រឹងមូលដ្ឋានសមត្ថភាព យល់ដឹងឲ្យបានច្បាស់លាស់ មានប្រសិទ្ធិភាពក្នុងការអនុវត្តការងារជំនាញហិរញ្ញវត្ថុ ក្នុងកងយោធពលខេមរភូមិន្ទ និងលើកកម្ពស់ការយល់ដឹង កំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងតួនាទីភារកិច្ចរបស់ការងារហិរញ្ញវត្ថុ ក្នុងការបម្រើឲ្យអង្គភាពទ័ពទាំងមូល ។

ឯកឧត្តម កែន តារា ក៏បានបន្ថែមទៀតថា ៖ ជំនាញនេះក៏បានដើរតួនាទីយ៉ាងសំខាន់ ដោយធ្វើជាសេនាធិការឲ្យមេបញ្ជាការកងទ័ពជើងគោក ក្នុងការដឹកនាំចាត់ចែង ការគ្រប់គ្រង បើកចែក កសាងផែនការតម្រូវការថវិកា និងប្រើប្រាស់ធនធានហិរញ្ញវត្ថុ ស្វែងរកយន្តការ ដំណោះស្រាយ លើកកម្ពស់ការងារហិរញ្ញវត្ថុ ធានាបើកផ្តល់ថវិកា ទាន់ពេលវេលាជូនកងទ័ពក្នុងការបំពេញភារកិច្ចយោធា និងកិច្ចការពារជាតិ ពិសេសតាមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឲ្យស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម កែន តារា បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ពីគ្រូយោធាចារ្យ ត្រូវបង្កើនយកចិត្តទុកដាក់រៀនសូត្រឲ្យអស់ពីសមត្ថភាពខ្លួន ត្រូវគោរពឲ្យបាន
នូវវិន័យ បទបញ្ជាផ្ទៃក្នុងវគ្គឲ្យបានល្អ ត្រូវយកអស់កម្លាំងកាយចិត្តខិតខំរៀនសូត្រ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ គុណភាព និងជាក់លាក់ ជារបងការពារជាតិរឹងមាំ ។
ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួន បង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធលល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង