**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤

ឧត្តមសេនីយ៍ឯក ឯក សំអូន និងលោកជំទាវ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនយោធិន គ្រួសារយោធិន ជួបការលំបាកខ្វះខាត

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកជំទាវ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនយោធិន គ្រួសារយោធិន និងកូន របស់វរសេនាតូច វិស្វកម្ម – កាំភ្លើងធំ – រថក្រោះរថពាសដែកលេខ៦៧ ដែលជួបការលំបាកខ្វះខាត ចំនួន ៤២គ្រួសារ កូន ចំនួន ២៧នាក់ នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម ។

ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តាំផ្ញើដល់យោធិន និងគ្រួសារយោធិនទាំងអស់ នៅក្នុងរដូវវស្សាដែលមានទឹកជំនន់កំពុងតែហក់ឡើងខ្លាំងនៅពេលនេះ សូមប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ម្យ៉ាងវិញទៀតត្រូវរៀនរស់សម្របខ្លួនទៅតាមការបម្រែបម្រួលនៃអាកាសធាតុ និងប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានអរគុណដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង របស់វរសេនាតូច ទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់អំពីបញ្ហាសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានផ្សព្វផ្សាយនូវវិធានការការពារខ្លួននៅពេលមានទឹកជំនន់ ដើម្បីចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តម បានបន្តទៀតថា កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងក្រើនរំលឹកដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ និងដូសទី៥ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានគ្រប់ៗគ្នា ដើម្បីជារនាំងការពារពីការឆ្លងជំងឺកូវីដ-១៩ ខណៈមេរោគនេះ កំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជារបស់យើង។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និង ថវិកា ៥០.០០០រៀល កូនៗក្នុងម្នាក់ ទទួលបាន ឯកសណ្ឋានសិស្ស ១កំប្លេរ កាបូបសិស្ស ១ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម ជ័រលុប ១ បន្ទាត់ ១ និងថវិកា ៥.០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង