សម្តេច ទៀ បាញ់ អញ្ជើញបិទសិក្ខាសាលាបូកសរុប លទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាពឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងទិសដៅបន្ត រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅសាលក្រសួងការពារជាតិ ។