សម្ដេច ស ខេង ផ្ញើសាររំលែកមរណទុក្ខ ជូនឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសាររំលែកមរណទុក្ខ ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ព្រមទាំងបុត្រ ចំពោះមរណភាព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ត្រូវជាម្ដាយក្មេកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយជរាពាធ ក្នុងជន្មាយុ៩០ឆ្នាំ ។

