ឯកឧត្តម អ៊ុ រាត្រី ចុះសួរសុខទុក្ខ និងនាំយកស្បៀងសង្គ្រោះបន្ទាន់ ចែកជូនពលរដ្ឋចាស់ជរា ៥០គ្រួសារ មានជីវភាពខ្វះខាត រងគ្រោះទឹកជំនន់ នៅស្រុកភ្នំស្រុក

ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលបន្ទាយមានជ័យ អញ្ជើញដឹកនាំក្រុមការងារ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងអាជ្ញាធរស្រុកភ្នំស្រុក ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចាស់ជរា មាន ជីវភាពខ្វះខាត រងគ្រោះទឹកជំនន់ នៅ គោករំចេក ឃុំស្រះ ជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងបាននាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់ពលរដ្ឋចាស់ជារ មានជីវភាពខ្វះខាត ចំនួន៥០គ្រួសារ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២២នេះ ដោយក្នុង០១គ្រួសារទទួលបាន អង្ករចំនួន១០គីឡូក្រាម,ទឹកត្រី០១យួរ,ទឹកស៊ីអ៊ីវ០១យួរ,ស្ករសកន្លញគីឡូ,អំបិលកន្លះគីឡូ,មុង០១,សាប៊ូ០២ដ។និងថ្នាំពេទ្យមួយចំនួន។
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវប្រសាសន៍ សាកសួរ សុខទុក្ខពីប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន ពិសេសសម្តេចបាន ចូលរួមសោកស្តោយចំពោះបាតុភូតធម្មជាតិ ដែលមានឡើងប៉ះពាល់ដល់ផ្ទះបែង ផលដំណាំ ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ៖ គិតមកទល់ល្ងាចថ្ងៃទី២៩ ខែកញ្ញា តាមការចុះពិនត្យជាក់ស្តែង សង្កេតឃើញថា ស្ថានភាពទឹកបានចាប់ផ្តើមស្រកចុះជាបណ្តើរៗ ដោយជំ នន់នេះ ដោយសារទឹកភ្លៀងផងទឹកធ្លាក់មកពីខេត្តឧត្តរមានជ័យផង ស្រុងមកប៉ះពាល់ស្រុកភ្នំស្រុក ឃុំស្ពានស្រែងខ្លាំងនិងទឹកជោរ ស្រុកព្រះនេត្រព្រះ ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះទឹកជំនន់ដែលកើតមានឡើងបង្កឲ្យមានជម្ងឺរាគរូស ដូច្នេះថែរក្សាសុខភាព មានអនា ម័យល្អ ក្នុងការរស់នៅ តាមរយៈ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ កុំឱ្យបណ្តែតបណ្តោយឲ្យលេងទឹកក្រែងកើតមានករណីគ្រោះថ្នាក់ជាយថាហេតុណាមួយកើតមានឡើង ជាពិសេស ប្រុងប្រយ័ត្ន ចំពោះសត្វអសិរពិសទិច ឬខាំជាដើម។
នៅស្រុកម៉ាឡៃ នៅថ្ងៃទី២៩ខែកញ្ញានេះដែរ មានលំនៅឋានប្រជាពលរដ្ឋចំនួន០២ភូមិគឺភូមិចំពក់និងភូមិជ្រៃសរុបចំនួន១៦ខ្នងនៅឃុំបឹបេង រងការលិចលង់ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងនិងយោធាសិករងក្រុងប៉ោយប៉ែត ចុះជួយជញ្ជូនសម្ភារប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមករកទីទួលសុវត្ថិភាព៕

