ឯកឧត្តម ឃួង ស្រេង សម្រេចបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ដើម្បីបង្កើតក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាទិភោគដោយអនុប្បទាន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។
ក្រុមការងារនេះមាន៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន
-លោក ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអនុប្រធាន
-ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ ជាអនុប្រធានអចិន្រ្តៃយ៍
-ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងសមាជិកជាច្រើនរូបផ្សេងទៀត ក្នុងនោះមានទាំងអភិបាលខណ្ឌទាំង១៤ និងប្រធានពន្ធដាខណ្ឌទាំង៩ផងដែរ៕


