ឯកឧត្តម ប្រាក់ សំអឿន ជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការអេដ អេ អាក ស្យុង ស្តីពីវិស័យអប់រំ និងទឹកស្អាតនៅថ្នាក់មូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យក្រុមការងារ របស់អង្គការអេដ អេ អាក ស្យុង(Aide et Action) ចូលជួបពិភាក្សាការងារ ស្តីពីការគាំទ្ររបស់ឃុំ សង្កាត់ លើវិស័យអប់រំ និងទឹកស្អាតនៅថ្នាក់មូលដ្ឋាន នៅក្រសួងមហាផ្ទៃ ។


