**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីប្រគល់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន លោកសាស្រ្តាចារ្យ កាំមីកូ អាគីអូ ទីប្រឹក្សា JICA ផ្នែកគោលនយោបាយមូលដ្ឋាន នៃក្រសួងមហាផ្ទៃ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រដ្ឋធានីហាវ៉ាណា ប្រទេសគុយបា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនានូវរូបភាព និងការណែនាំពីថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌល Fidel Castro។ មជ្ឈមណ្ឌល Fidel Castro បានដាក់តាំងបង្ហាញនូវ មហាស្នាដៃនិងសមិទ្ធផលនៃកេរ្តិ៍មរតកសម្បត្តិដ៏មានតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្ត្រូ ក្នុងការធ្វើបដិវត្តន៍ផ្តួលរំរលំ ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៩ ។ សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់បង្ហាញនៅក្នុងវិមានដ៏ប្រណិតមួយនៅក្នុងសង្កាត់វីដាដូដ៏ធំទូលាយរបស់រដ្ឋធានីហាវ៉ាណា ហើយបានបើកទ្វាររបស់ខ្លួននៅថ្ងៃគម្រប់ខួបប្រាំឆ្នាំនៃការស្លាប់របស់មេបដិវត្តគុយបា លោកកាស្ត្រូ។ នៅថ្ងៃទី២៥ ខែវិច្ឆិកា មជ្ឈមណ្ឌល Fidel Castro Ruz (CFCR) ត្រូវបានសម្ពោធនៅទីក្រុង Havana ដែលជាសារមន្ទីរដ៏ប្រណិតដែលកាន់កាប់ប្លុកទាំងមូលនៅក្នុងសង្កាត់ វីដាដូ ។ គោលបំណងរបស់មជ្ឈមណ្ឌលនេះគឺ “ដើម្បីសិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា។

សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា បានផ្តល់ជូននូវមេដាយឥស្សរិយយស ថ្នាក់ខ្ពស់បំផុត ជូនឯកឧត្តម ហ្វីដែល កាស្ត្រូ។ មេដាយនោះត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលនេះ ជាមួយនិងគ្រឿងឥស្សរិយយសប្រមាណ៥០០គ្រឿង ដែលឯកឧត្តម ហ្វីដែល កាស្រ្តូ ពីបណ្តាមេដឹកនាំពិភពលោកដទៃទៀត។ មជ្ឈមណ្ឌលនេះ បានបើកទទួលឲ្យបណ្តាមេដឹកនាំពិភព លោក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និងស្នាដៃនៃការដឹកនាំរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និងកសាងដែនដីកោះមួយនេះ ទទួលបានឯករាជ្យនិងកសាងសង្គមមួយតាមបែបសង្គមនិយម ក្នុងរយៈពេលជាងកន្លះទសវត្សចុងក្រោយនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់ ឯកឧត្តម ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំបដែនដីកោះមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក។ នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់មជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍នៅក្នុងមជ្ឈមណ្ឌលផងដែរ។

ខ្លឹមសារនៃការចុះហត្ថលេខាមានអត្ថន័យថា ខ្ញុំសូមកោតសរសើរដល់រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា ចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលដ៏ទំនើប និងមានអត្ថន័យមួយនេះឡើង។ បើទោះជាមជ្ឈមណ្ឌលទើបតែបង្កើតឡើងកាលពីឆ្នាំ២០២១កន្លងទៅយ៉ាងណាក៏ដោយ ក៏មជ្ឈមណ្ឌលពិតជាបានបង្ហាញនូវភាពសំបូរបែប ក្នុងការផ្តល់នូវការសិក្សា និងការផ្សព្វផ្សាយគំនិត ទស្សនវិស័យ ជីវិត ការតស៊ូ និងគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម Fidel Castro បិតាបដិវត្តន៍ឯករាជ្យគុយបាជាប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់កម្ពុជា ជាពិសេសជាមួយអតីតព្រះវររាជបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។ខ្ញុំពិតជាមានការនឹកស្តាយ និងអាលោះអាល័យ ចំពោះការបាត់បង់នូវវីរបុរស របស់គុយបាមួយរូប ដែលបានចំណាយពេលមួយជីវិត ប្រឆាំងនឹងបច្ចាមិត្ត ជាថ្នាក់ដឹកនាំកំពូលម្នាក់ប្រកបដោយគុណធម៌ដែលតែងផ្តល់ជំនួយ និងការឧបត្ថម្ភ មិនត្រឹមតែចំពោះកម្ពុជា តែដូចជាប្រទេសជាច្រើនលើសាកលលោកផងដែរ។

លើសពីនេះទៀត ការទស្សនាមជ្ឈមណ្ឌល Fidel Castro ដ៏ល្បីល្បាញនេះ បានធ្វើអោយខ្ញុំនឹកដល់ឯកឧត្តម Fidel Castro ជាខ្លាំង ជាពិសេស គឺនឹកដល់ពេលដែលខ្ញុំបានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល៨ម៉ោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាកាលពីឆ្នាំ១៩៩៩។ខ្ញុំសូមជូនពរសូមអោយមជ្ឈមណ្ឌលមួយនេះ ទទួលបាននូវការគាំទ្រលើសលប់ និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្តបន្ទាប់ទៀតក្នុងបេសកម្មរបស់ខ្លួន។

បន្ទាប់ពីអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌល Fidel Castro រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន៕

អត្ថបទដែលជាប់ទាក់ទង