**បទវិភាគ​៖​ឆ្លងកាត់​រយៈពេល​៦៥ឆ្នាំ៖​សហគមន៍​ជោគ​វាសនា​រួម​ចិន-ឡាវ​​”គ្រប់​រដូវកាល”​បានឡើង​ដល់​កម្រិតថ្មី​ទៀត​**រដ្ឋបាលខេត្តបន្ទាយមានជ័យ បេីកយុទ្ធនាការជិះកង់ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីកៀគរថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរទិវាកុមារអន្តរជាតិ**ប្រជាពលរដ្ឋកូរ៉េខាងត្បូងប្រមាណ១ម៉ឺននាក់ បានសម្រុកមកជួបជុំគ្នាយ៉ាងគំហុកនៅក្រៅពហុកីឡដ្ឋាន SK Olympic Handball Stadium ក្នុងរដ្ឋធានីសេអ៊ូល**បុរសជនជាតិជប៉ុនឈ្មោះ សាសាគី (Sasaki) មានវ័យ៣៩ឆ្នាំ ត្រូវបានប៉ូលិសអន្តោប្រវេសន៍ថៃចាប់ខ្លួន នៅក្នុងខណ្ឌវឌ្ឍនា រាជធានីបាងកក**ឯកឧត្តម វង្សី វិស្សុត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោល ហូកា និងវគ្គបណ្តុះបណ្តាល ហូកា លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញគេហកិច្ច និងជំនាញការិយាល័យជួរមុខ**ឯកឧត្តម នេត សាវឿន ជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សខេត្តកំពង់ចាម ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីសមិទ្ធផលដែលគណបក្សសម្រេចបានទៅកាន់ប្រជាពលរដ្ឋ សំដៅពង្រីកភាពឈ្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**កូរ៉េខាងជើងនឹងសាងសង់នាវាពិឃាដមួយគ្រឿងមានទម្ងន់ ១០ ០០០តោន ព្រមទាំងអភិវឌ្ឍអាវុធសម្ងាត់នៅក្រោមទឹក**លោក ដូណាល់ ត្រាំ​ ថាអ៉ីរ៉ង់មានគ្រាប់មីស៊ីលនៅសល់ប្រហែលពី ២១ ទៅ២២ភាគរយ**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​

ក្រសួងកិច្ចការនារី បង្ហាញលេខទូរស័ព្ទពីរខ្សែ ដើម្បីជួយអន្តរាគមន៍ស្ត្រីរងគ្រោះ និង រងភាពអយុត្តិធម៌

ភ្នំពេញ៖ ក្រសួងកិច្ចការនារី បានបង្ហាញលេខទូរស័ព្ទចំនួនពីរខ្សែជូនដល់សាធារណជន ជាពិសេសស្ដ្រីដែលរងនូវអំពើអយុត្តិធម៌ ការបៀតបៀនផ្សេងៗ ដើម្បីងាយស្រួលសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងកិច្ចការនារី” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីបានគូសបញ្ជាក់ថា លេខទូរស័ព្ទពីរខ្សែនោះរួមមាន ០៩៣ ៧៧៧ ៩០០ និង ០៨៥ ៧៧៧ ៩០០ ឬក៏អាចទំនាក់ ទំនងដោយផ្ទាល់ទៅកាន់លេខ Hotline របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ។

លោកជំទាវបន្តថា ក្រៅពីលេខទូរស័ព្ទដែលបានបង្ហាញជូននេះ ជនរងគ្រោះដែលត្រូវការជំនួយអន្ដរាគមន៍ ក៏អាចទំនាក់ទំនងទៅកាន់ក្រសួងកិច្ចការនារីដោយផ្ទាល់ក៏បានដូចគ្នាផងដែរ ឬក៏អាចសុំជំនួយអន្ដរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។ លោកជំទាវរដ្ឋមន្ដ្រីបានលើកឡើងថា កន្លងទៅការប្រើប្រាស់ បណ្ដាញសង្គមពិ តជាជួយបានច្រើន ក្នុងការឱ្យក្រសួងបានទទួលនូវព័ត៌មានស្ដីពីការសុំជំនួយផ្សេងៗ ប៉ុន្ដែក្នុងនោះក៏មានព័ត៌មានខ្លះ ជាការប្រឌិតក្នុងចេតនាមិនល្អដូចគ្នាផងដែរ។ ជាមួយគ្នានេះ លោកជំទាវបានបន្ថែមថា នៅពេលទទួលបានព័ត៌មានផ្សេងៗ ក្រសួងកិច្ចការនារី ត្រូវធ្វើការស្រាវជ្រាវស្វែងរកប្រភពឱ្យបានច្បាស់លាស់ជាមុន ដើម្បីងាយស្រួលក្នុងការជួយអន្ដរាគមន៍ ហើយមិនមែនគ្រប់រឿងសុទ្ធតែអន្ដរាគមន៍ដោះស្រាយបានលឿននោះទេ។

លោកជំទាវរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖«ភាគច្រើនសាធារណជនលោកចង់ឃើញថា ក្រសួងអន្ដរាគមន៍ភ្លាមៗក្នុងរយៈពេល២៤ម៉ោង ប៉ុន្ដែយើងមិនអាចនោះទេ ព្រោះការស្វែងរកយុត្តិធម៌ត្រូវតែមានការស្រាវជ្រាវពិតប្រាកដសិន។ យើងអន្ដរាគមន៍ក្នុងការស្រាវជ្រាវសិន ទំនាក់ទំនងជាមួយសមត្ថកិច្ច ពិសេសជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិមុន ដើម្បីកំណត់ថា តើបញ្ហានេះកើតមានឬអត់ ពេលខ្លះគេប្រឌិតតែម្ដង»។

ទាក់ទិននឹងករណីសុំជំនួយអន្ដរាគមន៍ផ្សេងនេះវិញ លោកស្រី ស ស៊ីណែត អគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គម ក្រសួងកិច្ចការនារីបានលើកឡើង ដែរថា បច្ចុប្បន្ននេះការស្វែងរកជំនួយអន្ដរាគមន៍ភាគច្រើនស្ដ្រី ក៏ដូចជាជនរងគ្រោះផ្ទាល់ បានធ្វើឡើងតាម រយៈបណ្ដាញសង្គម ឬរត់នៅរកអាជ្ញាធរមូលដ្ឋានដែលនៅជិត ប៉ុន្ដែសុទ្ធតែត្រូវការ ប្រើប្រាស់ពេលវេលា មិនមែនភ្លាមៗតាមចិត្តរបស់ជនរងគ្រោះនោះទេ។ លោកស្រីបានបន្ដទៀតថា យន្ដការដែលក្រសួងកិច្ចការនារីដែល បានធ្វើការឆ្លើយ តបសំខាន់បំផុត គឺក្រសួងមានក្រុមការ ងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាដែលពាក់ ព័ន្ធនឹងស្ដ្រី ដែលមានចាប់ពីថ្នាក់ក្រសួង រហូតដល់ថ្នាក់ស្រុក ព្រមទាំងលេខទូរស័ព្ទ HelpLine ផងដែរ។

ទន្ទឹមនេះ តាមរយៈការដាក់ចេញនូវលេខទូរស័ព្ទ ដើម្បីផ្ដល់ជំនួយអន្ដរាគមន៍នេះ គឺបង្កលក្ខណៈងាយស្រួលដល់ជនរងគ្រោះ និងធានាដល់សុវត្ថិភាពរបស់ពួកផងដែរ។ លោកស្រីក៏បានបញ្ជាក់ថាក្នុងរយៈពេល២ឆ្នាំ (២០១៩-២០២២) ក្រសួងកិច្ចការនារី មានស្ត្រីជនរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រ ចំនួន ៣១ ១៥៣ ករណី បានទទួលសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ផ្លូវចិត្ត សម្របសម្រួលរកមេធាវី រៀបចំពាក្យបណ្តឹង អន្តរាគមន៍ សម្របសម្រួលបញ្ជូនបន្ត និងតាមដានការប្រកាសសាលក្រម ដោយផ្ទាល់ និងតាមអនឡាញ៕ ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង