មន្រ្តីនគបាលខេត្តបាត់ដំបង ២៨នាក់ ទទួលបានការបណ្តុះបណ្តាលជំនាញ ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនិងការសម្ភាសន៍បែបកោសល្យវិច័យ

ភ្នំពេញ៖ មន្រ្តីនគបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចំនួន២៨នាក់ក្នុងនោះនគរបាលនារីចំនួន០៥នាក់ទទួលបានការបណ្តុះបណ្តាលជំនាញ ស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សនិងការសម្ភាសន៍បែបកោសល្យវិច័យរយៈពេលពីរថ្ងៃ។
នៅព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេ នីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯក ឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំ នាញស្ដីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងការសម្ភាសន៍បែបកោសល្យវិច័យ ជូនដល់មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក រស់ យេង ប្រធានមជ្ឈមណ្ឌលតស៊ូមតិសម្រាប់កុមារនៃអង្គការមូលនិធិA21លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធលោក-លោកស្រីជាសិក្ខាកាមមកពីតាមបណ្ដាលអធិការដ្ឋាននគរបាលក្រុង-ស្រុក និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
តាមគំរោងនៃវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចំនួន២៨នាក់ក្នុងនោះនគរបាលនារីចំនួន០៥នាក់ ហេីយមានរយៈពេល០២ថ្ងៃគឺថ្ងៃទី២១និងទី២២ខែកញ្ញា ឆ្នាំ២០២២។

តាមក្តីរំពឹងទុកនៅក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សង្ឃឹមថា សិក្ខាកាមពិតជាទទួលបាននូវចំណេះ ជំនាញថ្មីៗបន្ថែមទៀតសម្រាប់យកទៅប្រតិបត្តិឱ្យទទួលបានលទ្ធផលល្អប្រសេីរ នៅក្នុងស្ថានភាពនៃការវិវត្តន៍រីកចម្រេីន ទាំងវិស័យសេដ្ឋកិច្ចនិងសង្គម ជាពិសេសបញ្ហាថ្មីដែលទាក់ទងនឹងសក្មភាពបទល្មេីសដែលតែងតែប្រែប្រួលថ្មីខុសប្លែកពីស្ថានភាពពីពេលមុនៗដែលតម្រូវឱ្យមន្រ្តីនគរបាលមានសមត្ថភាពជំនាញគ្រប់គ្រាន់៕

