លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង ដឹកនាំមន្ទីរជំនាញ ចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងមួយចំនួនក្នុងក្រុងបាវិត

ភ្នំពេញ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធថ្នាក់ខេត្ត រដ្ឋបាលក្រុងបាវិត សហការជាមួយម្ចាស់តំបន់សេដ្ឋកិច្ចពិសេសេនានាក្នុងក្រុងបាវិត ចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងទីតាំងមួយចំនួនផ្សេងទៀតក្នុងក្រុងបាវិត ដេីម្បីរំដោះទឹកចេញពីតំបន់ដែលមានការជនលិចទាំងនោះ។


