ឧត្តមសេនីយ៍ឯក ឡាយ គឹមលី អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តនិមិត្តសុធីរាម (កូនដំរី) សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី១១ នៅវត្តនិមិត្តសុធីរាម(កូនដំរី) សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ក្រុមមហាមិត្តបន្ទាយមានជ័យ ក្រុមការងារក្រុងប៉ោយប៉ែត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តភូមិកូនដំរី។

