វិទ្យាស្ថានជាតិការទូត បិទវគ្គនិងចែកវិញ្ញាបនប័ត្រ បញ្ជាក់ការសិក្សាជូន សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ប្រកបដោយជោគជ័យ
ភ្នំពេញ៖ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីបិទវគ្គនិងចែកវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
