**អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៤នាក់ ទៅតុលាការពាក់ព័ន្ធ ៤ករណីផ្សេងគ្នា!**រុស្ស៉ីចោទប្រកាន់អាមេរិកថាមិនបានអនុវត្តតាមការយោគយល់គ្នារវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំ២០២៥នោះទេ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូកម្ពុជា បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ជាមួយក្រុមការងារបច្ចេកទេសវៀតណាម**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម**ឥណ្ឌារឹតបន្តឹងច្បាប់ សម្រាប់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលមូលនិធិពីបរទេស**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច**បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលេីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បន្ទាប់ពីបញ្ចប់នូវការចុះវាស់វែងរួចរាល់ចំនួន២៤ភូមិ នៅស្រុកមង្គលបូរី**កូរ៉េខាងត្បូង នឹងទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់ ដែលជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ប្រសិនបើពួកគេជ្រើសរើស ចង់ចាប់ផ្តើមកសាងជីវិតថ្មី**ឯកឧត្ដម ជា វុទ្ធី ដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើ សុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង**តំណាងកម្ពុជាប្រចាំUN ៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មិនត្រូវរងការ រំលោភបំពានទេ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តព្រះវិហារ**រដ្ឋមន្រ្តីការពារជាតិកោះតៃវ៉ាន់៖ យោធាតៃវ៉ាន់ត្រូវតែធ្វើតេស្តដើម្បីស្ទាបស្ទង់ ថាតើខ្លួនអាចឆ្លើយតបភ្លាមៗបានដែរឬទេ នៅពេលមានសង្រ្គាមផ្ទុះឡើង**ក្រុមហ៊ុន Airbus នឹងធ្វើការត្រួតពិនិត្យលើយន្ដហោះប្រភេទ A380 ចំនួន១៦គ្រឿង បន្ទាប់ពីស្នាមប្រេះ**មេដឹកនាំក្រុមហេសបូឡា ទាមទាររកកាលបរិច្ឆេទមួយ ដែលកងទ័ពអ៉ីស្រាអែលនឹងដកថយចេញពីភាគខាងត្បូងលីបង់**ថ្នាក់ដឹកនាំខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា**លោក គីម ជុងអ៊ុន បង្ហាញផែនការសង់នាវាចម្បាំងមានទំហំដូចគ្នាទៅនឹងនាវាចម្បាំង Choe Hyon ដែលមានទម្ងន់ ៥០០០តោន ឱ្យបាន ២គ្រឿងជារៀងរាល់ឆ្នាំ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល**ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ**អ្នកជំណាញ​សេដ្ឋកិច្ច៖​ ហេតុអ្វីបានជាពលករខ្មែរ​នៅតែប​ន្តចំណាក​ស្រុកទៅថៃ​ទាំង​ខុសច្បាប់ បើទោះ​បីជា​មាន​ឱកាស​ការ​ងាររាប់ម៉ឺនកន្លែង​នៅក្នុ​ងស្រុ​ក​ក៏ដោយ?**ឱកាសការងារជាង ៤ ពាន់កន្លែង នឹងត្រូវផ្ដល់ជូនក្នុងវេទិកាការងារ និងឱកាសកម្មសិក្សាការងាររបស់ NEA នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង

ឯកឧត្តម គឹម សន្តិភាព អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រធានមណ្ឌលអប់រំកែប្រែទី២ និងជនជាប់ឃុំនៅក្នុងមណ្ឌល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ជូនដល់ប្រធានមណ្ឌល និងជនកំពុងជាប់ឃុំ នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) ។

ពិធីផ្តល់អំណោយនេះ មានការនិមន្តចូលរួមជាព្រះកិត្តិយសដ៏ថ្លៃថ្លារបស់ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូស្សូតស្តាំវត្តនិគ្រោធវ័ន (វត្តគល់ទទឹង) និង មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក លោកស្រីជា អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីក្រោមឱវាទ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាតំណាង ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីក្រោមឱវាទមួយចំនួនផងដែរ ។

បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីពីស្ថានភាពទូទៅនៅមណ្ឌលអប់រំកែប្រែទី២ របស់ ឯកឧត្តម ប្រធានមណ្ឌល និង ប្រសាសន៍របស់លោកជំទាវ អគ្គនាយករងពន្ធនាគារ ស្តីពីស្ថានភាពទូទៅរបស់ជនជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានឡើងធ្វើចំណាប់អារម្មណ៍ សំណេះសំណាល និងណែនាំដល់ជនជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ ទាំងអស់ត្រូវខិតខំកែប្រែឥរិយាបថឱ្យបានសមរម្យថ្លៃថ្នូរ ជាពិសេសត្រូវកែប្រែទង្វើរបស់ខ្លួនឱ្យបានល្អ បំពេញឱ្យគ្រប់លក្ខខណ្ឌច្បាប់
ដើម្បីឆាប់ទទួលបាន ការបន្ធូរបន្ថយទោស និងលើកលែងទោស ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬទទួលបានការដោះលែងដោយមានលក្ខខណ្ឌ បានវិលត្រឡប់ទៅរួមរស់ជាមួយក្រុមគ្រួសារនិងសង្គមជាតិវិញ ។

ជាមួយគ្នានោះដែរ ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ក៏បានផ្តល់ព្រះឱវាទអប់រំទូន្មាន កុំឱ្យអស់សង្ឃឹមក្នុងជីវិត ត្រូវខិតខំកសាងខ្លួនឱ្យបានល្អ ប្រព្រឹត្តល្អទាំងកាយវាចាចិត្ត ជាពិសេសត្រូវគោរពប្រតិបត្តិតាមគន្លងព្រះពុទ្ធសាសនាឱ្យបានត្រឹមត្រូវ ដើម្បីជីវិតពោរពេញដោយកិត្តិយសខ្ពង់ខ្ពស់ និងមានសេចក្តីសុខចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង