ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម ជាមួយនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ

ទីក្រុងបាងកក៖ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសម ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ឆាឡើមផុន ស្រ៊ីសាវ៉ាត់តិ៍ អគ្គមេបញ្ជាការ នៃកងភូមិន្ទថៃ ។

