**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អត់លុយបុណ្យភ្ជុំ បែកគំនិតលួចម៉ូតូមិនបានសំរេចត្រូវពលរដ្ឋនិងសមត្ថកិច្ចចាប់បាននៅស្រុកកំពង់រោទិ៍

 

ស្វាយរៀង ៖ ចោលស្ទើរភ្លើងម្នាក់ដាច់ចិត្តចេញលួចម៉ូតូរបស់ប្រជាពលរដ្ឋដោយសារអត់លុយបុណ្យភ្ជុំវេនទី៨ ត្រូវពលរដ្ឋនិងសមត្ថកិច្ចពទ្ធ័ចាប់បានកាលពីវេលាម៉ោង៨និង១៥នាទីនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ នៅភូមិត្រពាំងស្មាច់ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមានករណីចោរកាច់សោម៉ូតូ របស់ពលរដ្ឋម្នាក់ឈ្មោះភី មានមុខទិញគោ លក់គោ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ចំណែកជនសង្ស័យមានឈ្មោះតុង សុខា អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុការណ៍នេះឡើង ម្ចាស់ម៉ូតូ ឈ្មោះភី បានមកព្រាចជីស្រូវនៅវាលខាងកើតភូមិ ឃើញឱកាសល្អ ជនសង្ស័យជាចោរនេះ បានចូលទៅកាច់ករម៉ូតូ តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញទាន់នាំគ្នាដេញតាមចាប់ជាប់ប្រគល់ឱ្យសមត្ថកិច្ចធ្វើការសាកសួរ។

បច្ចុប្បន្ន សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានកំពុងតែសួរចម្លើយ សមត្ថកិច្ចក៏សូមសំណូមពរដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នទុកដាក់ម៉ូតូ នៅតាមវាលស្រែ ដែលជាហេតុធ្វើឲ្យជនឆ្លៀតឱកាសកាច់ករយក ដែលនាំឱ្យពិបាកដល់សមត្ថកិច្ចក្នុងការគ្រប់គ្រង។

ពាក់ព័ន្ធនឹងករណីនេះដែរ បើតាមចម្លើយរបស់ជនសង្ស័យបាន សារភាពថា ខ្លួនបានលួចម៉ូតូរបស់ប្រជាពលរដ្ឋចំនួន៣ដងរួចមកហើយ បានសម្រេចតែម្ដងគត់ ដល់លើកចុងក្រោយត្រូវប្រជាពលរដ្ឋឃើញទាន់ចាប់ខ្លួនឲ្យសមត្ថកិច្ចតែម្ដង។ជនសង្ស័យបានសារភាពទៀតថា ដោយសារតែអត់លុយបុណ្យភ្ជុំវេនទី៨ ទើបខ្លួនចេញលួចម៉ូតូរបស់អ្នកស្រុកម្ដងទៀត តែជាប់ខ្នោះ ដោយសារពលរដ្ឋឃើញទាន់៕

អត្ថបទដែលជាប់ទាក់ទង