**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

សម្ដេច ស ខេង៖ មន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំថា មន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈទាំងអស់ត្រូវធ្វើការបម្រើប្រជាពលរដ្ឋ ដោយគ្មានការរើសអើង លើនិន្នាការនយោបាយឡើយ ដោយក្នុងពេលដែលធ្វើសំណុំរឿងអ្វីមួយមិនត្រូវគិតថា បុគ្គលនេះមកពីបក្សណានោះទេ។ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ ក្នុងខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ។

សម្តេចក្រឡាហោម មានប្រសាសន៍បន្ថែមទៀតថា ក្នុងពេលដែលកងកម្លាំងត្រូវធ្វើការងារជួយសង្គ្រោះ ឬផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមិនត្រូវគិតថាពលរដ្ឋរូបនេះមកពីបក្សនយោបាយណា ប្រសិនបើមន្ត្រីនគរបាល និងមន្ត្រីមុខងាសាធារណៈគិតបែបនេះ គឺមិនត្រឹមត្រូវនោះទេព្រោះយើងមានតួនាទីបំរើប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីការលើកសរសើរដល់មន្ត្រីនគរបាលដែលមានសមត្ថភាពបំពេញភារកិច្ចបានល្អ និងការដាក់ពិន័យចំពោះមន្ត្រីនគរបាលដែលបានប្រពឹត្តកំហុសឆ្គងផងដែរ ដោយសម្តេចក្រឡាហោមបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាលណាដែលមិនគោរពគោការណ៍ គោលនយោបាយរបស់រាជរដ្ឋាភិបាល ឬមួយគោលការណ៍របស់ក្រសួង ស្ថាប័ន អង្គភាព គឺត្រូវតែទទួលពិន័យ ដើម្បីធានាដល់សុវត្ថិភាព និងការពារកត្តិយសសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាល។

លើសពីនេះ សម្តេចក្រឡាហោម ស ខេងលើកឡើងថា ដើម្បីបង្កើតកសាងកងម្លាំងមួយប្រកបដោយវិជ្ជាជីវៈ សមត្ថភាព គុណធម៌ សមធម៌ វិន័យចាំបាច់ត្រូវតែធ្វើការងារពីដើមដល់ចុងបញ្ចប់ឱ្យបានល្អ ។ ការចាប់ផ្តើមគឺការជ្រើសរើសមន្ត្រីចូលក្របខណ្ឌនគរបាល ក្នុងនោះផងដែរមន្ត្រីទាំងនោះត្រូវទទួលបានការរៀនសូត្រ បណ្តុះបណ្តាលនេះជាគោលការណ៍ដែលមិនអាចខ្វះបាន ដើម្បីបង្កើនសមត្ថភាព ហើយមន្ត្រីដែលមិនឆ្លងកាត់ការបណ្តុះបណ្តាល មិនអាចប្រគល់តួនាទីភារកិច្ចឱ្យបានទេ៕

អត្ថបទដែលជាប់ទាក់ទង