**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រសួងទេសចរណ៍! ចុងសប្ដាហ៍ទី១ ខែសីហា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ជាង២៤ម៉ឺននាក់ ចំនួននេះមានការកើនឡើង

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០២២ ដែលមានភ្ញៀវសរុប២៤៦,១៩៥នាក់ ក្នុងនោះភ្ញៀវជាតិ២២៤,៩៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២១,២០២នាក់។

ក្រសួងបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប ៣៩,៩៧៩នាក់
* ខេត្តព្រះសីហនុ ៣៣,៨៣៧នាក់
* ខេត្តកំពត ៣៣,៤៦១នាក់
* ខេត្តកែប ២០,០៥៧នាក់
* ខេត្តបាត់ដំបង ១៩,៦៨៨នាក់
* រាជធានីភ្នំពេញ ១៨,៧៣៤នាក់
* ខេត្តកំពង់ស្ពឺ ១២,១៩៩នាក់
* ខេត្តពោធិ៍សាត់ ១១,៩៩៩នាក់
* ខេត្តកណ្តាល ១១,០៨៥នាក់

តួលេខខាងលើ មានការកើនឡើងប្រមាណ១១.៤៣% ធៀបនឹងសប្តាហ៍កន្លងមក។

សប្តាហ៍កន្លងមក គឺជាសប្តាហ៍ដ៏មមាញឹកមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ កិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសអាស៊ាន អាស៊ានបូក និងដៃគូអាស៊ាន។ នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសអាស៊ានមួយចំនួន និងភរិយារដ្ឋមន្រ្តីការបរទេសអាសាន អាស៊ានបូក និងដៃគូ បានឆ្លៀតឱកាសធ្វើទស្សនកិច្ចនៅតំបន់មួយចំនួន ពិសេសតំបន់សៀមរាប-អង្គរ។

ទន្ទឹមនឹងនេះ នាសប្តាហ៍កន្លងមក នៅខេត្តសៀមរាបមានការរៀបចំព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗមួយចំនួន ដែលរៀបចំដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមមាន ទី១. ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរលើកទី៧ នៅមុខប្រាសាទអង្គរវត្ត កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមប្រមាណ២,១០០នាក់ ក្នុងនោះមានបរទេសមកពីក្រៅស្រុកជិត១០០នាក់ និងបរទេសក្នុងស្រុកប្រមាណ៣០០នាក់។ ទី២. ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់មេគង្គ (កម្ពុជា ថៃ ឡាវ និងវៀតណាម) រយៈពេល៤ថ្ងៃ និងទី៣. ការប្រកួតវាយកូនហ្គោល Angkor Four Ball Championship រៀបចំឡើងដោយ Angkor Resort Golf Club៕

អត្ថបទដែលជាប់ទាក់ទង