**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**មនុស្សចំនួន ៦នាក់បានបាត់បង់ជីវិត ពេលដែលអគារមួយដួលរលំ ក្នុងទីក្រុង Mumbai ខណៈភ្លៀងមូសុង បានវាយប្រហារមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសឥណ្ឌា**រុស្ស៉ីបាញ់ទម្លាក់យន្តហោះដ្រូន ចំនួន៥១៩គ្រឿងរបស់អ៊ុយក្រែន**ចិនប្រកាសទទួលជោគជ័យក្នុងការបាញ់តេស្តមីស៉ីលនៅមហាសមុទ្រប៉ាស៉ីហ្វិក**អាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីអបអរសាទរខួប ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ**អភិបាលរងខេត្តឧត្តរមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់តម្លៃបំផុតដល់មនុស្សវ័យចាស់**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខយោធិនចំនួន៤រូប រងរបួសដោយសារគ្រាប់បែក អំឡុងពេលដើរល្បាតនៅព្រំដែនខេត្តឧត្តរមានជ័យ**សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ ឃាត់ខ្លួនក្មេងទំនើងម្នាក់ យកមកធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកយកទៅអប់រំបន្ត**ឧត្តមសេនីយ៍ទោ ហួត សុធី ចុះត្រួតពិនិត្យដំណើរការបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋចំណាកស្រុក តាមបណ្តាខេត្តនានា នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប**ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ**ក្រសួងការពារជាតិ៖ ផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ នៅភូមិថ្មដូន ឃុំគោកមន បណ្តាលឱ្យរបួសយោធិន ៤នាក់ ក្នុងពេលដើរល្បាត**បទវិភាគ៖​៖ហេតុអ្វីបានជា”ការផលិតដោយចិន”​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅទូទាំងពិភពលោក?**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត**រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦**អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរស្រុកក្រគរ ត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវយកកម្រៃក្រៅផ្លូវការឡើយ**ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា កើនឡើងដល់ ៣ ៣៤២នាក់**អូស្រ្តាលីចុះសន្ធិសញ្ញាការពារជាតិថ្មីមួយ ជាមួយប្រទេសដែនកោះហ្វ៊ីជី ដើម្បីពង្រឹងទំនាក់ទំនង**លោក ម៉ាក្រុង នឹងទៅបំពេញទស្សនកិច្ចនៅស៊ីរី ដើម្បីពិភាក្សាអំពីមធ្យោបាយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**តម្លៃប្រេងឆៅបានធ្លាក់ចុះទាប បន្ទាប់ពីអង្គការ OPEC+ យល់ព្រមបង្កើនការផលិតប្រេង ចាប់ពីខែសីហា**លោក ត្រាំ នឹងជួបជាមួយសមភាគីអ៊ុយក្រែននិងស៉ីរី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូល NATO ក្នុងប្រទេសតួកគីយ៉េ

បទវិភាគ៖​៖ហេតុអ្វីបានជា”ការផលិតដោយចិន”​ទទួល​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅទូទាំងពិភពលោក?

    “សហគ្រាស​ផលិតម៉ាស៊ីនត្រជាក់​របស់ចិន​កំពុងប្រញាប់បង្កើនផលិតកម្ម​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កើនឡើងយ៉ាងខ្លាំង​ពីមួយថ្ងៃទៅមួយថ្ងៃ​នៅប្រទេសអឺរ៉ុបនានា” ​”ផលិតផល​របស់​ចិន​មានតម្លៃថោក​និង​មាន​ភាពងាយស្រួលប្រើ” ​”ផលិតផល​របស់​ចិន​អាច​ដោះ​ស្រាយ​តម្រូវ​ការ​បន្ទាន់​ទោះស្ថិតនៅឆ្ងាយពីគ្នា​ក្តី” ​។ល។ ​ប្រធានបទ​ស្តីពី”ការផលិត​ដោយ​ចិន”​បាន​ធ្វើ​ឱ្យ​សាធារណមតិអន្តរជាតិ​មានការចាប់អារម្មណ៍និងពិភាក្សាយ៉ាងច្រើន ​។ ​ក្នុង​រយៈ​ពេល​កន្លងមក​ជាយូរ​មកហើយ ​នីតិវិធី​សម្រាប់​ពិនិត្យនិងអនុម័ត​ឱ្យ​ដំឡើង​ម៉ាស៊ីន​ត្រជាក់​បែបប្រពៃណី​របស់​អឺរ៉ុប​មានភាពស្មុគស្មាញ​ហើយ​សេវាកម្ម​ដំឡើង​ដោយមនុស្ស​មាន​តម្លៃ​ខ្ពស់ ​។ ​សហគ្រាស​ចិន​បាន​រកឃើញ​យ៉ាងច្បាស់​នូវ​បណ្ហាលំបាក់ទាំងនេះ​ដោយ​បាន​រចនាឡើង​ម៉ាស៊ីន​ត្រជាក់ចល័ត​ដែល​មិន​បាច់​ការ​ចោះរន្ធ​និង​ដំឡើង​ដោយ​ជំនាញ ​ឱ្យ​តែ​ចំណាយ ​១០ ​នាទី ​ប៉ុណ្ណោះ ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​ដំឡើងបាន​ដោយខ្លួនឯង ​។ ​ការឆ្លើយ​តប​ដោយ​ចំ​គោល​ដៅ​ចំពោះ​តម្រូវការទីផ្សារ ​បូក​ជាមួយនឹង​ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញ​លេញ​និង​ដំណើរ​ការ​នៃ​វិស័យឡូជីស្ទិក​ដ៏​មានប្រសិទ្ធភាពខ្ពស់ ​ផលិតផល​របស់​ចិន​បាន​ផ្តល់​ភាព​ត្រជាក់​ជូន​ដល់​ប្រជាជនអឺរ៉ុប​ទាន់ពេលវេលា ​។
មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា ​នៅ​ចុងខែមិថុនា ​ឆ្នាំនេះ ​ភាគី​ទាំង​ពីរ ​ចិន​និង​អឺរ៉ុប​បាន​បង្កើត​ឡើង​ជាផ្លូវ​ការ​នូវ​យន្តការពិគ្រោះពិភាក្សា​ស្តីពី​ពាណិជ្ជកម្មនិងការវិនិយោគ ​ក្នុង​គោល​បំណង​សំខាន់​គឺ ​បង្កើន​កិច្ចសន្ទនាខាង​គោលនយោបាយ​ពាណិជ្ជកម្ម​និង​វិនិ​យោគ​ថ្នាក់រដ្ឋមន្ត្រី​ដើម្បី​លំនឹង​ទំនាក់ទំនងទ្វេភាគី​និង​កាន់តែ​មានតុល្យភាព ​។ ​ប្រទេសចិន​មិន​មែន​ជា​មូលហេតុពី​ឫស​គល់​នៃ​បញ្ហា​ដែល​សហភាពអឺរ៉ុប​បាន​និង​កំពុងប្រឈម​នោះទេ ​តែ​ជាដៃគូ​សម្រាប់​ដោះ​ស្រាយ​បញ្ហា ​។
រឿងរ៉ាវអំពីដៃគូចិនបែបនេះ​កំពុង​កើតឡើង​នៅ​ទូទាំងពិភពលោក ​។ ​នៅ​រដូវក្តៅ​ឆ្នាំនេះ ​ទំនិញ​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក​ដែល​ផលិតនៅទីក្រុងយីអ៊ូ ​ប្រទេសចិន​សម្រេច​បាន​នូវ​ការបញ្ជាទិញដ៏ពេញនិយមខ្លាំង ​ម៉ូតូកង់បីដើរដោយថាមពលអគ្គិសនីរបស់ចិន​បាន​ទទួល​ប្រជាប្រិយភាព​នៅក្នុងទីផ្សារបរទេស ​ផលិតផល​របស់​ចិន​ដូចជា​ខ្សែអុបទិក ​ខ្សែ​កាប​និង​ម៉ូឌុលអុបទិក​ជាដើម​មានប្រជាប្រិយភាពយ៉ាងខ្លាំង ​។ល។ ​លោកស្រី ​Pan ​Yuanyuan ​អ្នក​សិក្សា​ស្រាវជ្រាវ​នៃ​ធនាគារ​គំនិត​ជាតិ​អំពី​យុទ្ធសាស្ត្រ​ពិភពលោក​នៃ​បណ្ឌិតសភាវិទ្យា​សាស្ត្រ​សង្គម​ចិនបានថ្លែងថា ​ប្រការ​ទាំងនេះ​គឺ​ស្ថិតនៅត្រង់ថា ​ជានិច្ចកាល ​ប្រទេសចិន​តែង​តែ​យកចិត្ត​ទុកដាក់​ចំពោះ​តម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់​លើ​សកល​លោក​និង​ឈ្វេង​យល់​ពី​ព័ត៌មានទីផ្សារ​យ៉ាងច្បាស់ ​ហើយ​ចិន​ក៏​អាច​ផ្តល់​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​ខ្ពស់​និង​ដំណោះស្រាយ​ឱ្យបានឆាប់រហ័ស​ដោយ​ពឹងផ្អែកលើ​ប្រព័ន្ធឧស្សាហកម្មដ៏​ពេញ​លេញ ​ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ពេញលេញ​និងបណ្តាញឡូជីស្ទិក​ដ៏មាន​ប្រសិទ្ធភាព​ខ្ពស់ ​។
ហេតុអ្វី​បានជា​”ការផលិតដោយចិន”​ទទួលប្រជាប្រិយភាព​យ៉ាខ្លាំង​នៅទូទាំងពិភព​លោក ​? ​ទីមួយ ​គឺ​ដោយសារ​ការរចនាផលិតផល​ដោយចំគោលដៅ​និង​ប្រកបដោយ​គុណ​ភាព​ខ្ពស់ ​។ ​ពី​ការ​ផលិត​ជាពិសេស​នូវ​ទួរប៊ីនខ្យល់​សម្រាប់​ធ្វើឱ្យប្រសើរឡើងនូវបរិយាកាស​ដែល​មានល្បឿន​ថាមពល​ខ្យល់​ខ្ពស់​នៅក្នុងតំបន់កូកាស៊ីស​ដល់​ការ​ពង្រឹង​ការគ្រប់គ្រង​កម្ដៅ​អាគុយនិងអភិបាលកិច្ច​ធូលីខ្សាច់​សម្រាប់​ឆ្លើយតប​នឹង​សីតុណ្ហភាពខ្ពស់​និង​អាកាស​ធាតុ​មានធូលីខ្សាច់​ច្រើន​នៅមជ្ឈិមបូព៌ា​រហូតដល់​ការទទួល​ការបញ្ជាទិញ​តាម​តម្រូវការ​មួយ​ចំនួន​តូចៗ​សម្រាប់​ម៉ាកយីហោ​ចាប់ផ្តើមអាជីវកម្ម​នៅបរទេស ​វា​សុទ្ធតែ​បង្ហាញ​ពី​សមត្ថភាព​ផ្គត់ផ្គង់​ដែល​កំណត់​តាម​លក្ខខណ្ឌ​រៀងៗខ្លួន​និង​កម្លាំង​ជាក់ស្តែង​ដែល​មាន​ភាព​ស៊ី​សង្វាក់​គ្នា​កម្រិតខ្ពស់​ដោយ​ចំគោលដៅ​នៃ”ការផលិតដោយចិន” ​។ ​មិនត្រឹមតែប៉ុណ្ណោះ ​”ការ​ផលិត​ដោយចិន”​ក៏​មាន​គុណភាព​ខ្ពស់​និង​តម្លៃ​សមរម្យ​ដែរ ​។ ​សូម​លើក​ឧស្សាហកម្ម​មនុស្ស​យន្ត​ដែល​មាន​ភាពសន្ទុះខ្លាំងក្លា​ធ្វើ​ជាឧទាហរណ៍ ​។ ​នាពេលបច្ចុប្បន្ន​នេះ ​មនុស្ស​យន្ត​របស់​ចិន​មាន​តម្លៃ​ប្រហែល​ជា​មួយភាគបី​នៃ​ផលិតផលប្រភេទដូចគ្នា​របស់​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក ​ប៉ុន្តែ​សមត្ថភាព​និង​គុណភាព ​គឺ ​អនុវត្តតាមឬលើសពីស្តង់ដារ​អន្តរជាតិ​ដែល​ទទួលប្រជា​ប្រិយ​ភាព​យ៉ាងខ្លាំង​ក្នុង​ទីផ្សារសកល ​។

ពី​”ឧបករណ៍​សម្រាប់​បញ្ចុះកម្តៅ​”ដែល​បំពេញចន្លោះខ្វះខាត​នៃ​ផលិតផល​សាធារណៈ​សម្រាប់​ឱ្យ​អឺរ៉ុប​ឆ្លើយតប​នឹង​រលកក្តៅ​ដល់​ដ្រូន​ប្រើប្រាស់​ក្នុងវិស័យ​កសិកម្ម​ដែល​អាច​ផ្តល់​ដំណោះ​ស្រាយ​ប្រតិបត្តិការ​ដោយ​ចំគោលដៅ ​ប្រសិទ្ធភាពខ្ពស់​និង​ជា​និរន្តរភាព​ជូន​ដល់​កសិករ​របស់​ប្រទេស​ប្រេស៊ីល​រហូតត​ដល់​ការ​សាងសង់​មជ្ឈមណ្ឌល​ទិន្នន័យជាតិ​នៅ​ក្នុង​ប្រទេស​អាហ្វ្រិកជាច្រើន​ដើម្បី​បំពេញបន្ថែម​នូវ​កម្លាំង​ចលករ​ជាបន្តបន្ទាប់​សម្រាប់​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​ក្នុងតំបន់ ​ប្រទេសចិន​កំពុង​ផ្តល់​ផែន​ការ​ចិន​សម្រាប់​ដោះស្រាយ​បញ្ហា​លំបាក់​របស់​ពិភពលោក​និង​ជំរុញដល់ការអភិវឌ្ឍរួម ​៕

អត្ថបទដែលជាប់ទាក់ទង