**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង**ឯកឧត្តម វង្ស ពិសេន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា**សម្តេច ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា**ជនជាតិចិន ១៧០នាក់ពាក់ទៀត ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**បារាំងកំពុងពិចារណាចាត់វិធានការតបវិញ បន្ទាប់ពីប៊ូគីណាហ្វាសូ បានកាត់ផ្តាច់ទំនាក់ទំនងការទូត**អាមេរិកបើកការវាយប្រហារថ្មីទៀតប្រឆាំងអ៉ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកប្រេង១គ្រឿងទៀត រងការវាយប្រហារនៅច្រកសមុទ្រ Hormuz**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុង ប្រទេសកូវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីអ៉ីរ៉ង់**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ**នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូ និងទទួលផលចោរកម្ម**យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ផ្សព្វផ្សាយដល់សិស្សានុសិស្សជាង ១,៤០០នាក់ នៅវិទ្យាល័យត្រសេកកោង ក្នុងស្រុកទឹកឈូ ខេត្តកំពត**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព និងមនុស្សធម៌ រវាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមបាល់ទាត់សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ ដើម្បីកៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក

បន្ទាយមានជ័យ៖ កម្ពុជាសន្តិភាព កីឡារស់ក្នុងសន្តិភាព នៅបរិវេនទីលានកីឡានៃវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦លោក កែ សួនសុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍និងបើកកម្មវិធីព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាករ ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា(CFSS) ក្រោមប្រធានបទ «កម្លាំងសាមគ្គី ដើម្បីជួរមុខ និងសន្តិភាព» ព្រឹទ្ធិការរប្រកួតនេះមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្តប្រធាន.អនុប្រមន្ទីរជុំវិញខេត្ត និងទស្សនិកជនប្រមាណជាង ៧០០០នាក់ទស្សនា។

ទន្ទឹមជាមួយគ្នានោះដែរលោក កែ សួនសុភាព កំពុងបានមានប្រសាសន៍លើកឡើងថាក្នុងព្រឹត្តិការណ៍នេះរៀបចំក្នុងគោលបំណង៖
-កៀរគរមូលនិធិសប្បុរសធម៌ ជួយឧបត្ថម្ភគាំទ្របន្តដល់បងប្អូនវីរកងទ័ព និងប្រជាជនភៀសសឹក។
– លើកទឹកចិត្ត និងសម្ដែងការ អរគុណ ដឹងគុណ ចំពោះបងប្អូនវីរកងទ័ព និងគាំទ្រលើកទឹកចិត្តពួកគាត់ ជានិច្ច ក្នុងគ្រប់កាលៈទេសៈ។
-ពង្រឹងសាមគ្គីភាពជាតិ គាំទ្រគ្នា ជួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា « ខ្មែរជួយខ្មែរ ខ្មែរតែមួយ» ក្នុងបុព្វហេតុការពារជាតិ និងសន្តិភាព។

ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់មិត្តភាព និងសប្បុរសធម៌ យ៉ាងស្វិត ស្វាញអស់រយៈពេល១ល្ងាចនេះ ជាលទ្ធផលស្មើគ្នា ក្រុមបាល់ទាត់តារាកម្ពុជា ទាត់ចូលបានចំនួន៣គ្រាប់ ចំណែកក្រុមកីឡាករសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ ទាត់ចូលបានចំនួន ៣គ្រាប់។

លោកបានបញ្ជាក់ទៀតថា សម្រាប់ការប្រគួតនេះការចាញ់ ឈ្នះវាមិនសំខាន់នោះទេ តែអ្វីដែលសំខាន់គឺ ស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករនិងកីឡាករតែប៉ុណ្ណោះ។

ក្រោយពីបញ្ចប់នៃការប្រកួតលោក កែ សួនសុភាព បានធ្វើសេចក្ដីអំពាវនាវទៅដល់បងប្អូន ឬសមាជិក សមាជិការ សហព័ន្ធសហភាពយុវជនកម្ពុជា ក៏ដូចជាក្រុមកីឡាករទាំងអស់ទាំងអស់ចូលរួមក្នុងកម្មវិធីដាំដើមឈើនៅជុំរុំភៀសសឹកដែលកំពុងស្នាក់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង