**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត

ថៃលុបចោលកិច្ច ព្រម ព្រៀងយូរអង្វែងជាមួយកម្ពុជា ស្តីពីការឆ្ពោះទៅរុករកថាមពលក្រោមសមុទ្រ រួមគ្នា

បាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Khaosod នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ប្រទេសថៃ បានលុបចោលកិច្ច ព្រម ព្រៀងយូរអង្វែងមកហើយជាមួយកម្ពុជា ស្តីពីការឆ្ពោះទៅរុករកថាមពលក្រោម សមុទ្រ រួមគ្នា ដោយនាយករដ្ឋមន្ត្រីថៃ លោក Anutin បាននិយាយថា ប្រទេស ទាំងពីរ អាចនឹងប្រើប្រាស់ក្របខណ្ឌអន្តរជាតិដែលមានស្រាប់សម្រាប់កិច្ចពិភាក្សានៅពេល អនា គត។

លោក Anutin បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ការលុបចោលកិច្ច ព្រមព្រៀង នេះ គឺមិនមានពាក់ព័ន្ធទៅនឹងជម្លោះព្រំដែន ជាមួយកម្ពុជាទេ ប៉ុន្តែជាផ្នែកមួយនៃគោល នយោបាយរបស់ខ្ញុំ។ រយៈពេល២៥ឆ្នាំ បានកន្លងផុតទៅ ប៉ុន្តែពុំមានវឌ្ឍនភាពអ្វី សោះ»។

លោក Anutin បន្ថែមថា រដ្ឋាភិបាលលោក នឹងជូនដំណឹងជាផ្លូវការដល់ភាគីកម្ពុជា អំពីការសម្រេចចិត្តនេះ។

លោកបន្ថែមថា ប្រទេសទាំងពីរ អាចនឹងប្រើប្រាស់ក្រប ខណ្ឌ អន្តរជាតិដែលមានស្រាប់ ក្នុងនោះរួមមានទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពី ច្បាប់ សមុទ្រ UNCLOS ដើម្បីឆ្ពោះទៅរកកិច្ចពិភាក្សានៅពេលអនាគត។

លោក Anutin ក៏បានសង្កត់ធ្ងន់ដែរថា ថៃ និងកម្ពុជា គឺសុទ្ធតែជាភាគីនៃអនុសញ្ញា UNCLOS។

ការលុបចោលរបស់គណៈរដ្ឋមន្រ្តីថៃ ចំពោះកិច្ចព្រមព្រៀងឆ្នាំ២០០១ ដែលមានគោល ដៅ អភិវឌ្ឍក្របខណ្ឌ ដើម្បីរួមគ្នារុករកថាមពលនៅតំបន់ក្នុងឈូងសមុទ្រថៃ ត្រង់ កន្លែង ដែលថៃ និងកម្ពុជា មានការទាមទារត្រួតស៊ីគ្នា គឺត្រូវបានរំពឹងយូរដែរមកហើយថា នឹង កើត ឡើង ក្រោយប្រទេសទាំងពីរ បានផ្ទុះជម្លោះប្រដាប់អាវុធ២លើក កាលពីឆ្នាំ ២០២៥។

ការលុបចោលកិច្ចព្រមព្រៀងខាងលើ គឺជាការសន្យាមួយអំឡុងយុទ្ធនាការឃោសនា បោះ ឆ្នោត របស់នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul ដែលបានក្តាប់យក ឱកាស នៃសន្ទុះចលនាជាតិនិយមយ៉ាងផុសផុលនៅក្នុងប្រទេសថៃ ជំរុញដោយការផ្ទុះ សង្គ្រាម ជាមួយកម្ពុជា រហូតឈានដល់ទទួលបានជ័យជម្នះយ៉ាងភ្ញាក់ផ្អើល ក្នុងការបោះ ឆ្នោតសកលឆ្នាំនេះ ហើយបន្តជាប់ជានាយករដ្ឋមន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង