**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី

លោក ដូណាល់ ត្រាំ មិនពេញចិត្តចំពោះសំណើថ្មីចុងក្រោយបំផុតរបស់អ៉ីរ៉ង់សម្រាប់កិច្ចចរចាបិទញ្ចប់សង្រ្គាម

វ៉ាស៊ីនតោន៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថារូបលោកមិនពេញចិត្តនោះទេចំពោះ សំណើថ្មីចុងក្រោយបំផុតរបស់អ៉ីរ៉ង់សម្រាប់កិច្ចចរចាបិទញ្ចប់សង្រ្គាម ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ទទូចថាតេហេរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីការទូត ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្ដូរវិធីសាស្ត្រររបស់ខ្លួន។

ការអត្ថាធិប្បាយរបស់លោក ត្រាំ បានគូសបញ្ជាក់ពីភាពជាប់គាំងក្នុងកិច្ចចរចាបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់នៅតែមាននៅឡើយ បើទោះជាលោកកំពុងស្វែងរកផ្លូវ បិទបញ្ចប់សង្រ្គាមមួយដែលកំពុងធ្វើឱ្យប្រជាប្រិយភាពនៅក្នុងស្រុករបស់លោកធ្លាក់ចុះក៏ដោយ។

ព្រមពេលជាមួយគ្នា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្ត NATO ក៏កាន់តែមានភាពតានតឹងផងដែរជុំវិញសង្រ្គាមអ៉ីរ៉ង់ ដោយកាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណបានប្រកាសថាខ្លួននឹងដក កងទ័ពអាមេរិក ៥០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់។

លោក ត្រាំ បានគំរាមកាត់បន្ថយចំនួនកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់ ក្រោយប៉ះសម្ដីគ្នាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខ ហើយថារដ្ឋបាលលោក ត្រាំ មិនមានយុទ្ធសាស្ត្រដកខ្លួនពី សង្រ្គាមអ៉ីរ៉ង់នោះទេ។ ក្រៅពីអាល្លឺម៉ង់ លោក ត្រាំ ក៏បានបង្ហើបដែរថានឹងពិចារណាលើការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងប្រទេសអ៉ីតាលី និងអេស្ប៉ាញ។

គួរបញ្ជាក់ថា ទោះជាសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានផ្អាកសង្រ្គាមចាប់តាំងពីមានបទឈប់បាញ់មួយកាលពីថ្ងៃទី៨ ខែមេសាមកក៏ដោយ ក៏ប្រទេសទាំង២ នៅតែមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានមហិច្ឆតានុយក្លេអ៊ែររបស់អ៉ីរ៉ង់ វិបត្តិច្រកសមុទ្រ ⁠Hormuz ហើយភាគីទាំងសងខាង មិនទាន់ឯកភាពគ្នាលើការបើកកិច្ចចរចាជុំទី២ នៅឡើយទេ ក្រោយកិច្ចចរចាជុំទី១បានធ្វើឡើងក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន កាលពីខែមេសា៕

អត្ថបទដែលជាប់ទាក់ទង