**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

ក្រសួងការងារលើកទឹកចិត្តឲ្យសហជីពនិងអង្គការសង្គមស៊ីវិលចូលរួមបង្កើតវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ

(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាពនិងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូលរួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណ ២៩០នាក់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ តារា អ៊ែរផត។

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានប្រទេសជាសមាជិកអង្គការ ILO ប្រារព្ធជារៀងរាល់ឆ្នាំ ថ្ងៃទី២៨ ខែមេសា។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ» ដើម្បីអបអរសាទរទិវានេះស្របតាមប្រធានបទសកល «រួមគ្នាធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសា្រស្តសង្គម»។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានានូវការងារសមរម្យសម្រាប់ទាំងអស់គ្នា។ លោកជំទាវក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ត្រូវតែសហការគ្នាអនុវត្តតាមតួនាទីក្នុងការជំរុញឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតនិងផលិតភាពការងារ។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណដល់អង្គការ HPA ក្នុងការរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីភាពជាដៃគូនៃការចូលរួមជំរុញការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធក្នុងការបង្កើតឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ។

ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា ក្នុងនាមជាសមាជិកអង្គការ ILO រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវការប្រើប្រាស់យន្តការត្រីភាគី និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណើនិងសំណូមពរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកជំទាវបានចែករំលែកសារគន្លឹះចំនួន២ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រួមមាន ១) ការប្រើប្រាស់វប្បធម៌សន្ទនា និង ២) ការអនុវត្តតួនាទីឲ្យបានត្រឹមត្រូវប្រកដោយវិជ្ជាជីវៈក្នុងនាមជានិយោជក កម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមសម្រេចឲ្យបាននូវរបៀបវារៈការងារសមរម្យសម្រាប់ទាំងអស់គ្នា។

អត្ថបទដែលជាប់ទាក់ទង