**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១**ចំនួនជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៃតំបន់ឈូងសមុទ្រ ប្រតិបត្តិការផ្លូវអាកាសបានដំណើរប្រហែល ៨២ភាគរយហើយ ប្រៀបធៀបនឹងកម្រិតមុនពេលមានសង្រ្គាម**តម្លៃប្រេងបានធ្លាក់ចុះតិចតួចទៀត ចំពោះមុខក្តីរំពឹងទុកលើការផ្គត់ផ្គង់ក្នុងទីផ្សារ បន្ទាប់ពីនាវាដឹកប្រេងចាប់ផ្តើមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz**ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា លោក ដូណាល់ ត្រាំ ចង់បង្វែរការយកចិត្តទុកដាក់ទៅរកកូរ៉េខាងជើង បន្ទាប់ពីលោកសម្រេចកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់**បារាំងទទូចឱ្យអ៉ីស្រាអែល គោរពកិច្ចព្រមព្រៀងដែលចុះហត្ថលេខា រវាងអាមេរិកនិងអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា ខណៈអ៉ីស្រាអែលនៅតែបន្តការវាយប្រហារក្នុងប្រទេសលីបង់**FAO និង WFP អំពាវនាវរកថវិកា ដើម្បីជួយដល់ប្រជាជនចំនួន ៨,៨លាននាក់ នៅទូទាំងប្រទេសចំនួន ២២ ដែលមានហានិភ័យខ្ពស់ពីភាពរងគ្រោះដោយបាតុភូតអាកាសធាតុ El Niño**ទេសរដ្ឋមន្រ្តី​ លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុក​ចិត្ត​បាន**សម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ**កម្ពុជា និងអង្គការ SCO វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាកីដ៏ល្អប្រសើរ នាពេលកន្លងមក**កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី​ (EAEU) ពិនិត្យ​ និង​ ពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២៦**ក្រសួងបរិស្ថាន គាំទ្រនិងជំរុញការ«រួមគ្នាដាំដើមឈើដើម្បីកម្ពុជាបៃតង»

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយជាលេីកទី៦ ជូនដល់អង្គការផ្ទះបាយកុមារ !

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៦ រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់អង្គការផ្ទះបាយកុមារ សម្រាប់ជួយផ្គត់ផ្គង់ការហូបចុក និងការសិក្សារៀនសូត្ររបស់កុមារកំព្រា កុមារក្នុងគ្រួសារក្រីក្រ កុមាររើសអេតចាយ កុមារ សុំទាន កុមារខាត់ស្បែកជើងប្រមាណ ២០០នាក់ បុគ្គលិក ៦ និងយុវជនស្ម័គ្រចិត្ត ១០នាក់ នៃអង្គការផ្ទះបាយកុមារ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ស្ថិតនៅបរិវេណសាលាបឋមសិក្សាជ័យជំនះ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកស្រី ឈីវ ភិរម្យ ប្រធានអង្គការផ្ទះបាយកុមារ បានមានមតិស្វាគមន៍ និងជម្រាបជូនអំពីសកម្មភាពរបស់អង្គការដែលបានធ្វេីចាប់តាំងពីឆ្នាំ២០១០ មក គឺក្នុងគោលបំណងឱ្យកុមារក្រីក្រ កុមាររើសអេតចាយ កុមារសុំទាន កុមារខាត់ស្បែកជើង លក់លៀស លក់ខ្ចៅខ្យង លក់ផ្កា លក់អំពៅ បានទទួលអាហារ ហូបឆ្អែត បានសម្អាតខ្លួន បានសម្រាក បានលេង បានអាន បានសរសេរ បានកាត់សក់ កាត់ក្រចក ងូតទឹក ជួយជំរុញកុមារឱ្យចូលរៀនដោយផ្តល់សម្លៀកបំពាក់ សម្ភារសិក្សា ជាដើម។

លោកស្រីបញ្ជាក់ថាសព្វថ្ងៃនេះមានកុមារប្រមាណជាង ៨៦៣នាក់ ទទួលសេវាពីអង្គការផ្ទះបាយកុមារ។ ជាក់ស្តែងព្រឹក នេះមានកុមារប្រមាណ២០០នាក់ ដែលមកចូលរួមដោយផ្ទាល់។ លោកស្រីបន្តថា អង្គការផ្ទះបាយកុមារមិនត្រឹមតែជួយដល់កុមារនោះទេ ប៉ុន្តែបានជួយឧបត្ថម្ភអង្ករដល់គ្រួសារកុមារ ចំនួន៤២៤ គ្រួសារ ផងដែរ។

មានប្រសាន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរីករាយដោយបានអញ្ជើញមកដល់អង្គការផ្ទះបាយកុមារសារជាថ្មីម្តងទៀត និងបានពាំនាំនូវប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ជាពិសេសលោកគ្រូ អ្នកគ្រូ បុគ្គលិក យុវជនស្ម័គ្រចិត្ត ដែលជួយមើលថែទាំ ផ្តល់ភាពកក់ក្តៅ ផ្តល់ការ សិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុកដល់ក្រុមគ្រួសាររបស់កុមារ និងសូមបន្តនូវសកម្មភាពដ៏ល្អមួយនេះដើម្បីអនាគតកុមារទាំងនេះ។ ជាមួយគ្នានេះ សូមក្មួយៗចៅៗទាំងអស់ ត្រូវចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក មានសុជីវធម៌ល្អ ចេះគោរពចាស់ទុំ ពិសេសត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រេីន ។

លោកជំទាវលើកឡើងថា ចៅៗទាំងអស់នៅទីនេះជាអ្នកមានសំណាងល្អ ព្រោះកេីតមកមានរូបរាងល្អ មានកាយសម្បទា ល្អ និងសតិល្អ ដូចនេះចៅៗត្រូវតែយកចិតទុកដាក់ថែទាំសុខភាពឱ្យល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ឱ្យបានរឹងមាំល្អ គឺត្រូវមានអនាម័យជានិច្ចក្នុងការរស់នៅ រៀបចំផ្ទះសម្បែងឱ្យបានស្អាត និងលាងសម្អាតដៃជាមួយសាប៊ូ ព្រមទាំងបរិភោគអាហារឱ្យបានត្រឹមត្រូវ កុំផ្អែមពេក កុំប្រៃពេក កុំខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារីជាដើម ដើម្បីអាចជៀសផុតពីជំងឺមិនឆ្លងសំខាន់ៗចំនួន៤រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ នាពេលបច្ចុប្បន្ន។ ទន្ទឹមនេះសូមចៅៗ បន្តប្រាប់ដល់ឪពុកម្តាយ បងប្អូនដែលរស់នៅជាមួយ មិត្តភក្តិនៅក្នុងសាលា អ្នក ស្គាល់ អំពីបញ្ហាសុខភាពដូចជា មិនប្រៃពេក មិនខ្លាញ់ពេក មិនផ្អែមពេក មិនពិសារគ្រឿងស្រវឹង ជាដេីម ។ ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការ បានជូនពរចៅៗទាំងអស់មានសុខភាពល្អ រៀនពូកែ និងសុខសប្បាយទាំងអស់គ្នា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌លេីកទី៦ ដែលឧបត្ថម្ភជូនអង្គការផ្ទះបាយកុមារពេលនេះរួមមាន៖ អង្ករ ២តោន, អង្ករសុខភាព ១០កេស, មី ២០កេស, ត្រីខ ៣កេស, ប្រេងឆា ៣កេស(មួយកេសស្មើ១២ដប), ឆៃពៅ ២០កំប៉ុង, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកបរិសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, សាប៊ូកក់សក់ ៤កេស, សាប៊ូដុសខ្លួន ៤កេស, ម៉្សៅសាប៊ូ ៤កេស និងថវិកា ១០លានរៀល ព្រមទាំងផ្តល់ជូនអាហារសម្រន់១ប្រអប់ (ភ្លៅមាន់២ដុំ ក្រូចខ្វិច ១ផ្លែ)។ ដោយស្បៀងសម្ភារ:ថវិកានេះ ជាអំណោយរបស់សប្បុរសជនតាមរយៈកាកបាទក្រហមកម្ពុជា។
សូមជម្រាបជូនដែរថា សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នៅអង្គការផ្ទះបាយកុមារ នៅថ្ងៃនេះក៏ដូចជានៅតាមមណ្ឌលកុមារកំព្រា និងអង្កការមួយចំនួន កន្លងមក គឺជាផ្នែកមួយនៃយុទ្ធនាការកៀរគររកមូលនិធិក្នុងឱកាសទិវា ៨ ឧសភា ដើម្បីបង្ហាញជូនសប្បុរសជននូវថវិកាដែលបានទទួលពីសប្បុរសជន គឺតែងតែបានទៅដល់ដៃអ្នករងគ្រោះបំផុត និងអ្នកដែលត្រូវការឱ្យជួយ។ ដូចនេះក្នុងឱកាសទិវា ៨ ឧសភា ២០២៦ កាកបាទក្រហមកម្ពុជា បន្តអំពាវនាវដល់សប្បុរសជនពីគ្រប់មជ្ឈដ្ឋានសូមអញ្ជើញចូលរួមបរិច្ចាគនូវធនធាននិងថវិកាតាមសទ្ធាជ្រះថ្លានិងតាមការស្ម័គ្រចិត្ត ដើម្បីឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពបំពេញបេសសកកម្មមនុស្សធម៌បន្ត។ មួយវិញទៀតតាមរយៈការចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង